ព័ត៌មានជាតិ
បង្ក្រាបថ្នាំញៀនទម្ងន់ប្រមាណ៤០គីឡូក្រាម តែក្រុមឧក្រិដ្ឋជនដឹងខ្លួន គេចបាត់ស្រមោល
កម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សហការជាមួយអាវុធ ហត្ថខេត្តស្ទឹងត្រែង បង្ក្រាបបានគ្រឿងញៀនជាង៤២កញ្ចប់ ទម្ងន់ប្រមាណ៤០គីឡូក្រាម។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ ចំណុចបង្គោលព្រំដែនបង្គោលលេខ៣៤ និងលេខ៣៥ ត្រង់ភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រឿងញៀនខាងលើ ត្រូវបានក្រុមឧក្រិដ្ឋជន ដឹកជញ្ជូនតាមម៉ូតូ ចូលមកចំណុចបង្គោលលេខ០៣៤ និង០៣៥ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាប។ ក្នុងនោះក្រុមឧក្រិដ្ឋជន ដឹងខ្លួន ក៏រត់ចោលម៉ូតូ និងវត្ថុតាងគ្រឿងញៀន គេចបាត់ស្រមោលតែម្ដង។

គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការរឹបអូស និងដឹកជញ្ជូន មកកាន់អាវុធហត្ថខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន គ្រឿងញៀនខាងលើ ត្រូវបាន និងកំពុង ធ្វើការរាប់ និងថ្លឹង ដើម្បីដឹងពីចំនួនពិតប្រាកដ៕



អត្ថបទ ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


