ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃមានអ្នកមានវិបត្តិ២នាក់មកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ
ត្រឹមរយៈពេលមួយថ្ងៃ មានយុវជនម្នាក់និងនារីម្នាក់បានសម្រេចចិត្តមកស្ពានជ្រោយចង្វារដើម្បីលោតទឹកសម្លាប់ខ្លួនក្នុងករណីផ្សេងពីគ្នាព្រោះតែមានវិបត្តិផ្លូវចិត្តគិតអ្វីមិនចេញ។ ប៉ុន្តែការប៉ងបញ្ចប់ជីវិតនោះមិនសម្រេចដូចបំណងនោះទេ ដោយបានគេជួយសង្គ្រោះទាន់ពេលទាំង២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍លោតទឹកលើកទី១ គឺមាននារីវ័យប្រមាណជា២០ឆ្នាំរូបស្រស់ស្អាតម្នាក់បានមកលោតទឹកលើស្ពានជ្រោយចង្វារចាស់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ ដោយនារីរូបនោះបានដើរឡើងដល់ពាក់កណ្តាលស្ពានក៏ហក់ឡើងបង្កាន់ដៃស្ពានហក់លោតចូលទឹកទន្លេតែម្តង។ ប៉ុន្តែដោយសារតែនាងចេះហែលទឹកក៏ត្រូវបានបងប្អូនប្រជានេសាទបានប្រញាប់ចេញទូកទៅស្រង់នាងដាក់លើទូកដឹកមកឡើងច្រាំងហើយទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលវិលត្រឡប់ទៅផ្ទះវិញផងដែរ។

សមត្ថកិច្ចបន្តថា ចំណែកករណីទី២នៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១គឺមានយុវជនម្នាក់អាយុ២២ឆ្នាំបានជិះម៉ូតូចេញផ្ទះរបស់គេនៅម្តុំក្រាំងធ្នង់ ខណ្ឌសែនសុខ មកស្ពានជ្រោយចង្វារ ពេលមកដល់ពាក់កណ្តាលស្ពានក៏ឈប់ម៉ូតូប្រុងលោតទឹកសម្លាប់ខ្លួនខណៈនោះក៏ត្រូវបានប្រជាពលរដ្ឋអ្នកដំណើរនាំគ្នារត់មកចាប់ឃាត់យុវជនរូបនោះទាន់ពេលរួចរាយការណ៍ឲ្យសមត្ថកិច្ចគោលដៅស្ពានខាងកើតចុះមកនាំយុវជនរូបនោះទៅសួរនាំរឿងហេតុផងដែរ។
បើតាមយុវជនដែលប៉ុនប៉ងសម្លាប់ខ្លួននោះបានប្រាប់សមត្ថកិច្ចថាមូលហេតុនៅខ្លួនធ្វើដូច្នេះដោយសារតែខ្លួនមានវិបត្តិផ្លូវចិត្តជាមួយនឹងលោកឪពុកដែលតែងតែប្រើអំពើហិង្សានិងជេរស្ដីឲ្យខ្លួនរាល់ថ្ងៃធ្វើឲ្យរូបគេតូចចិត្តលែងចង់រស់នៅតទៅទៀតក៏សម្រេចចិត្តជិះម៉ូតូពីផ្ទះឆ្ពោះមកស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិតដូច្នេះតែម្ដង។

សមត្ថកិច្ចបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការប៉ុនប៉ងសម្លាប់ខ្លួនរបស់យុវជននិងយុវនារីពីរនាក់ក្នុងករណីផ្សេងគ្នានោះដែរ ត្រូវបានសមត្ថកិច្ចអប់រំណែនាំអោយពួកគាត់ឈប់មានបំណងគិតខ្លីហើយក៏បានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលពួកគាត់យកទៅផ្ទះសម្បែងវិញផងដែរ៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


