បុរស​ម្នាក់​ កំពុង​ឈរ​បង់​ត្រី ​ស្រាប់តែ​ដួល​ចូលក្នុង​ទឹកលូ​កំពុងតែ​ហូរ​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​ម្នាក់​ កំពុង​ឈរ​បង់​ត្រី ​ស្រាប់តែ​ដួល​ចូលក្នុង​ទឹកលូ​កំពុងតែ​ហូរ​បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

បានផុស

នៅ

បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ កំពុង​ឈរ​ចាំ​បង់​ត្រី​សុខៗ​ស្រាប់តែ​ដួល​ចូលក្នុង​ទឹកលូ​កំពុងតែ​ហូរ​បណ្តាល​ឲ្យ​លង់​ស្លាប់​ភ្លាម​ដោយ​គ្មាន​ក្រុម​គ្រួសារ​ជួយ​ទាន់ រឿងរ៉ាវ​នេះ​កើតឡើង​នៅវេលា​ម៉ោង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​លូ​អាង​ជើង​គ្រួស ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មា​រ​ខាងជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​មានឈ្មោះ ម៉ាន អៀម​ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​តា​ឡី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​បាន​ទៅ​បង់​ត្រី​នៅ​ចំណុច​មុខ​លូទឹក​ហូរ​ចេញពី​អាង​ជើង​គ្រួស នៅពេល​កំពុង​ឈរ​ចាំ​បង់​ត្រី​ស្រាប់​ដួល​ចូលក្នុង​ទឹកលូ​បណ្តាល​លង់ទឹក​ស្លាប់​តែម្តង។

​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​តាម​ការ​បញ្ជាក់​ពី​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​ថា​ សព​មាន​ជំងឺ​លើសឈាម ប្រហែល​នៅពេល​គាត់​កំពុង​ឈរ​ចាំ​បង់​ត្រី សង្ស័យ​ជំងឺលើសឈាម​រើ​ឡើង​បណ្តាល​ឲ្យ​គាត់​ងងឹតមុខ​ដួល​ធ្លាក់​ចូល​ក្នុង​ទឹកលូ​លង់​ស្លាប់​តែម្តង ហើយ​ត្រូវ​បាន​អ្នក​ទៅ​បង់​ត្រី​ជាមួយ​ជួយ​ស្រង់​មក​ដាក់​លើគោក នគរបាល​មូលដ្ឋាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ៣១ នាទី មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ៣៥ នាទី មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា៥៣ នាទី មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services