ព័ត៌មានជាតិ
ឆ្លើយតបនឹងសន្ទុះគាំទ្រស្ទើរគ្រប់ទិសទី foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តតាកែវបន្ថែមទៀត
ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងតែពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់បណ្តាខេត្តរបស់ប្រទេសកម្ពុជាយើងបន្ថែមទៀតជាបន្តបន្ទាប់ ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនម្ហូបអាហារ ដល់អតិថិជនទាំងអស់គ្នាផងដែរ។

មិនត្រឹមតែជួយលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួលដល់អតិថិជនតែប៉ុណ្ណោះទេ foodpanda ក៏បានចូលរួមចំណែកឧបត្ថម្ភសម្ភារៈចាំបាច់មួយចំនួនមានដូចជា ម៉ាស អាល់កុល ទឹកបរិសុទ្ធ មីកញ្ចប់ និង សៀវភៅសរសេរ ក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ក្នុងនោះថ្ងៃនេះដែរ ពួកយើងមានដំណឹងដ៏ល្អមួយចែកជូនទៅកាន់បងប្អូនអ្នកខេត្តតាកែវនោះគឺ foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ដើម្បីអបអរ foodpanda ក៏មានការផ្តល់ជូនបញ្ចុះតម្លៃ៥០% ដោយប្រើកូដ “HELLOTKO” ដល់អតិថិជនថ្មីទាំងអស់រហូតដល់៣ដុល្លាររាល់ការកុម្ម៉ង់ចាប់ពី៣ដុល្លារឡើង ជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនដ៏សម្បូរបែប រួមនឹងការដឹកជញ្ជូន រហ័សទាន់ចិត្តទៀតផង។


ការមកដល់របស់ foodpanda នេះក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តតាកែវជាច្រើនផងដែរ។ ក្រៅពីនេះ foodpanda បានប្ដេជ្ញាចិត្តក្នុងការបង្កើនការលក់ដល់ភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ អមដោយការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។



កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និងរបស់របរប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬទៅទិញដោយផ្ទាល់នោះទេ។
ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។
ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



