Connect with us

ព័ត៌មានជាតិ

ករុណា ពេជ្រ ថា ជីវិតខ្លួនប្រៀបដូចទៅនឹងរឿងភាគឥណ្ឌា​

បានផុស

នៅ

តារា​ប្រុស ករុណា ពេជ្រ រឿងរ៉ាវ​ជីវិត​របស់​គាត់​មួយរយៈ​ចុងក្រោយ​នេះ បាន​ជួប​នូវ​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​ស្ទើរ​រាប់មិនអស់ ខណៈ​បច្ចុប្បន្ន​លោក​កំពុង​ឱប​ទុក្ខ​ ព្រោះ​លោក​ឪពុក​ និង​អ្នកម្តាយ ​សុទ្ធតែ​ធ្លាក់​ខ្លួន​ឈឺ។

តារាចម្រៀងរូបនេះ បានជួបរឿងក្រៀមក្រំរយៈពេលជាង ៣ ឆ្នាំមកហើយ ព្រោះតែ...
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ ដោយសារ​ហេតុផល​ទាំងនេះ​ហើយ​ ទើប​តារា​ចម្រៀង លោក ករុណា ពេជ្រ តែង​បញ្ចេញ​អារម្មណ៍​មិន​សប្បាយចិត្ត​ពេល​នឹកឃើញ​ជីវិត​ដ៏​កម្សត់​បែប​នេះ​។

តារា​ចម្រៀង​រូប​នេះ សព្វថ្ងៃ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា លោក​កំពុង​មាន​តួនាទី​មើលថែ​ឪពុក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ឆ្នាំ​មក​ហើយ។​

ឆ្លងកាត់​រឿងរ៉ាវ​ដ៏​លំបាក​ទាំងនេះ លោក ករុណា ពេជ្រ សុខៗ​ក៏​ស្រាប់តែ​រៀបរាប់​ពី​ខ្សែ​ជីវិត​របស់​ខ្លួន​ដោយ​ប្រៀប​បាន​ទៅ​នឹង​រឿង​ភាគ​ឥណ្ឌា មាន​គ្រប់​រសជាតិ ​មិន​ដឹង​ពេលណា​ចប់។

លោក ករុណា ពេជ្រ និយាយ​ថា ​“​ឆាក​ជីវិត​ខ្ញុំ ខុស​ពី​ឆាក​តន្ត្រី ហើយក៏​មិន​ដូច​ឆាកល្ខោន ប៉ុន្តែ​វែង​ប្រៀប​បាន​ដូច​ភាគ​ឥណ្ឌា បញ្ចាំង ១០ ឆ្នាំ មិន​ដឹង​ចប់​ ឬ​អត់ មាន​គ្រប់​រសជាតិ”។

គួរ​បញ្ជាក់​ដែរ​ថា តារា​ចម្រៀង​ លោក ករុណា ពេជ្រ បាន​ជួប​រឿង​ក្រៀមក្រំ​រយៈពេល​ជាង ៣ ឆ្នាំ​មក​ហើយ​ ព្រោះតែ​ឪពុក​លោក​នៅ​​ស្រុក​មាន​ជំងឺ​លើសឈាម​ និង​ដាច់​សរសៃ​ក្នុង​ខួរក្បាល ​បណ្ដាល​ឲ្យ​គាត់​ក្លាយទៅជា​មនុស្ស​រុក្ខជាតិ​ ហើយ​លោក​ក៏បាន​ចំណាយ​ថវិកា​ព្យាបាល​អស់​ដល់​ទៅ​ជាង ​២០ ម៉ឺន​ដុល្លារ​ទៀត​ផង​៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ វិនាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១០ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៥ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៨ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម