ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ អរគុណសប្បុរសជន ដែលជួយឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់សាងសង់ អគារតេជោ ព្យាបាលជំងឺកូវីដ-១៩
អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលកំពុងចាប់ផ្តើមធ្វើការសាងសង់ ក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុនោះ បើគិតត្រឹមថ្ងៃទី៣ខែ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលថវិកា និងសម្ភារៈឧបត្ថម្ភពីសប្បុរសជន សម្រាប់ជំនួយ ដល់ការសាងសង់ ជាបន្តបន្ទាប់។
ក្នុងនោះទី១.លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកស្រី ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។ ទី២.លោក LIAO JUNG YUEH អគ្គនាយកក្រុមហ៊ុន ជីរីតា អ៊ិនវេសម៉ិន ឧបត្ថម្ភថវិកា ២០០.០០០ដុល្លាអាមេរិក។ ទី៣.លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ទី៤.អ្នកឧកញ៉ា លាង ឃុន និងលោកស្រី ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភដែក ១៦លី ១៤.៦៥តោន ដែក ១២លី ៤.៩២តោន។ ទី៥.លោកឧកញ៉ា លី គួង និង លោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។
ទី៦.លោក សាន ហេង ក្រុមហ៊ុន ហេង សម្បត្តិ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ទី៧.ឧកញ៉ា ខូវ សម្បត្តិ និងលោកស្រី ឧបត្ថម្ភស៊ីម៉ង់ត៍ ២៥០ តោន។ ទី៨.លោក កែវ សុផល និងអ្នកស្រី ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ឧបត្ថម្ភថវិកា ១០.០០០ដុល្លាអាមេរិក។ ទី៩.ក្រុមហ៊ុន WHITE SAND GROUP ឧបត្ថម្ភថវិកា ២០.០០០ដុល្លាអាមេរិក។ ១០.ក្រុមហ៊ុន SHOU MING KE JI YUAN Co,Ltd ឧបត្ថម្ភថវិកា ទី១០. ០០០ដុល្លាអាមេរិក។ ទី១១.ក្រុមហ៊ុនលីហាវអ៊ិនធើណេសិនណលហូធែល ឧបត្ថម្ភថវិកា២០.០០០ដុល្លាអាមេរិក។ ទី១២.លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លាអាមេរិក។ ទី១៣.អ្នកឧកញ៉ា ចេន ហ្ស៊ី និងលោកស្រី ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។ ទី១៤.លោក សុខ សំណាង និងលោកស្រី ឧបត្ថម្ភថវិកា ៥០ ដុល្លាអាមេរិក។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះសប្បុរសជននានា ដែលបានចូលរួម ជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបម្រើឲ្យ ការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀត ដែលជាការចូលរួមពីសប្បុរសជននានាផងដែរ។
សូមជម្រាបថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទទឹង ៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រ មានកម្ពស់មួយជាន់អាចដាក់គ្រែបានចំនួន៣៥៦គ្រែ(គ្រែមួយជាន់) និងគ្រែចំនួន៧១២(គ្រែពីរជាន់)។ អគារតេជោព្យាបាលជំងឺកូវីដ-១៩ បាននឹងកំពុងដំណើរការ សាងសង់យ៉ាងមមាញឹក ដោយប្រើប្រាស់រយ:ពេល ៣ខែ៕
អត្ថបទ៖ កោះពស់





-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


