Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដប្រភេទ Sinovac ចំនួន ២ លាន ៥ សែនដូសថែមទៀត ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជាហើយ

បានផុស

នៅ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២ លាន ៥ សែនដូសបន្ថែមទៀត ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ១០ ព្រឹក ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០២១ នេះ ហើយក្នុងចំណោមវ៉ាក់សាំង​ចំនួន ២ លាន ៥ សែនដូស​នេះ មាន​ ២​ លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៥ សែនដូសទៀត ជាជំនួយរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ​ប្រភេទ Sinovac​ ចំនួន ២ លាន ៥ ​​​សែន​ដូស​ ធ្វើឡើង​ដោយ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និងសហការី នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។​

រាជរដ្ឋាភិបាល​កម្ពុជា បានស្វះស្វែង​យ៉ាងខ្លាំង ​ក្នុង​ការ​រក​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ក្នុង​នោះ​ប្រទេសចិន ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន កំណត់​ជា​បង្អែក​យុទ្ធសាស្ត្រ ក្នុង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​នេះ ហើយ​វត្តមាន​វ៉ាក់សាំង​របស់​ចិន​នៅ​កម្ពុជា បាន​បង្ហាញ​ច្បាស់​ពី​ស្មារតី​នៃ​មិត្តភាព​ដែកថែប​រវាងចិន និង​កម្ពុជា ដែល​ជា​ស្មារតី​ជួយ​ជ្រោមជ្រែង​គ្នា​រាល់​ការ​លំបាក​ ជា​ពិសេស​បាន​បង្ហាញ​នូវ​ស្មារតី​ចូលរួម​ដ៏​ខ្លាំងក្លា​របស់​ចិន ក្នុង​ការ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩នៅ​ក្នុង​ប្រទេសកម្ពុជា។​

ជាមួយគ្នា​នោះ វត្តមាន​ដ៏​ច្រើន​នៃ​វ៉ាក់សាំង​របស់ចិន បាន​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ​កម្ពុជា សម្រេច​នូវ​ផែន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​១២ឆ្នាំឡើង ប្រមាណ​ជាង​១២លាននាក់ បាន​សម្រេច​មុន​ផែនការ។

គិតត្រឹមយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ​ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូន​មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​​អាវុធ ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន​ជាង១១លាននាក់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា៦ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សន្តិសុខសង្គម១ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានជាតិ១ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម