Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូជ្រុលចង្កូត ទៅ​បុករថយន្តពេញទំហឹងស្លាប់ក្រោយពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ពេល​ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក៏បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៥៥នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ម៉ូតូបានជិះចូលនៅក្នុងគន្លង​ផ្លូវនៃរថយន្ត និង​បានជ្រុលចង្កូតទៅបុករថយន្តតែម្តង។ អ្នកបើកបរម៉ូតូឈ្មោះ សុី សុធាត់ (ហៅ តួ)  ភេទប្រុស  អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើជិះម៉ូតូ១គ្រឿងម៉ាក ZOOMER ពាក់ស្លាកលេខ ស្ទឹងត្រែង1C-04 83 ពណ៌ក្រហម។

រីឯរថយន្ត១គ្រឿងម៉ាក HYUNDAI MlGHTY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-20 66 បើកបរដោយឈ្មោះ សុិន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរអ្នករួមដំណើរឈ្មោះ សុខ លីដា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ២នាក់ប្ដីប្រពន្ធ មានទីលំនៅភូមិឈើភ្លើង ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ អ៊ុច សាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម