Connect with us

ព័ត៌មានជាតិ

នាំក្មេងស្រី អាយុក្រោម១៥​ឆ្នាំ ២នាក់ ពីស្រុកមោងឫស្សី មករួមភេទនៅស្រុកថ្មគោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

យុវជន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ក្រោយពីទទួលបានពាក្យបណ្តឹង​ថា បាននាំក្មេងស្រីអាយុក្រោម១៥ឆ្នាំ២នាក់ ចេញពីផ្ទះរយៈពេល៤ថ្ងៃ ដើម្បីរួមភេទម្នាក់១គូ​។​

​ការឃាត់ខ្លួន​យុវជន​ទាំង​២​នាក់​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ និង ៣០​នាទី ព្រឹក នៅ​ចំណុច​ភូមិ​សំរោង ឃុំ​តា​ម៉ឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពី​ទទួលបាន​នូវ​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ក្មេងស្រី​ទាំងពីរ។​

​ជនសង្ស័យ​ទាំង​២​នាក់ ទី១.​ឈ្មោះ ឡុង ថាវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល និងទី២.​ឈ្មោះ រ៉េ​ន ចន្ទ្រា ហៅ បារាំង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ដោយ​ពួកគេ​ទាំងពីរ​បាន​នាំ​ក្មេង​ស្រី​ចំនួន​២​នាក់​​ ចេញពី​ស្រុក​មោងឫស្សី កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ១.​ឈ្មោះ ព ម ល អាយុ​១៣ឆ្នាំ និង ២.​ឈ្មោះ ណា រ ស អា​យិ ១១ ឆ្នាំ រស់នៅ​ស្រុក​មោងឫស្សី​ដូចគ្នា។ ក្រោយពី​កម្លាំង​ជំនាញ ​បាន​ធ្វើការ​ឃាត់ខ្លួន និង សាកសួរ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​ពួក​ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​នារី​ទាំង​០២​នាក់​ខាងលើនេះ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម