រដ្ឋាភិបាល​ ហុងគ្រី ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែងដល់និស្សិតកម្ពុជា – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋាភិបាល​ ហុងគ្រី ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែងដល់និស្សិតកម្ពុជា

Published

on

រដ្ឋាភិបាល នៃ​សាធារណរដ្ឋ ហុងគ្រី នឹងផ្ដល់អាហារូបករណ៍ ចំនួន១៥កន្លែង​ ដល់និស្សិតកម្ពុជា ដើម្បី​ទៅបន្ត​ការសិក្សានៅសាកលវិទ្យាល័យនានា នៅក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ២០២១តទៅ។

ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅសិក្សានៅប្រទេស ហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២១‑២០២២​ គឺជាកម្មវិធីផ្លាស់ប្ដូរវិស័យអប់​រំរវាងក្រសួងអប់រំយុវជន ​និង​កីឡា ​នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសមត្ថភាពមនុស្សរបស់ប្រទេស ហុងគ្រី សម្រាប់ឆ្នាំ២០២០, ២០២១,និង២០២២ ដែលបានចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។

ក្រសួងអប់រំ បានបន្តថា និស្សិតដែលបានជាប់​អាហារូបករណ៍​នេះ គឺ​ភាគីមិត្តជាអ្នកធានារ៉ាប់រង​ទៅលើថ្លៃ​សិក្សា ផ្ដល់ប្រាក់​ឧបត្ថម្ភ​អាហារូបករណ៍​ប្រចាំខែ​សម្រាប់​ផ្គត់ផ្គង់​ការរស់នៅកន្លែងស្នាក់នៅ​រ៉ាប់រង​សេវា​សុខ​ភាព និងអត្ថប្រយោជន៍ផ្សេងទៀត។

ចំពោះហារូបករណ៍ទាំង១៥កន្លែង​ក្នុងនោះរួមមានថ្នាក់បណ្ឌិតចំនួន២កន្លែងលើជំនាញណាក៏​បាននិង​សិក្សា​ជាភាសា​ហុងគ្រីឬអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥កន្លែងដោយសិក្សាលើ​មុខជំនាញ​កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈនិងវិទ្យាសាស្ត្រធម្មជាតិ ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង សិក្សា​លើមុខជំ​នាញ​កសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្រ្តធម្មជាតិ។

ចំណែកអាហារូបករណ៍ចំនួន ១កន្លែងសម្រាប់ការសិក្សាពេញមួយចប់ក្នុងមុខជំនាញណាមួយ​និងអាហារូប​ករណ៍​រយៈពេល២០​ខែសម្រាប់បណ្ដុះបណ្ដាលជំនាញដែលបង្រៀនជាភាសាអង់គ្លេសដល់និស្សិត​ដែល​មាន​សញ្ញាបត្រឯកទេស។

ក្រសួងអប់រំ បានបន្ថែមទៀតថា បេក្ខជនដែលមានបំណងចូលរួម​​ត្រូវដាក់ពាក្យ​តាមអន​ឡាញគឺ​Appy.stipe ​ndiumhungaricum.huឬwww. stipendiumhun garicum.huឲ្យបានមុន​ថ្ងៃទី​១៥​ ខែមករា ឆ្នាំ២០២១៕

អត្ថបទ ៖ សំអឿន
 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា4 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា4 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ4 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ5 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ5 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services