ព័ត៌មានជាតិ
ហុងគ្រីបញ្ជាក់ពីជំហរពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដោយឈរលើការគោរព និងជឿទុកចិត្តគ្នា
ហុងគ្រី បានបញ្ជាក់ពីជំហរក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើង ដោយឈរលើការគោរព ជឿទុកចិត្ត និងការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នេះជាការបញ្ជាក់របស់អនុប្រធានទី១ រដ្ឋសភាហុងគ្រី លោកស្រី ម៉ារតា ម៉ាត្រៃ (Marta MATRAI) ក្នុងជំនួបចរចាទ្វេភាគីជាមួយលោក ជាម យៀប អនុប្រធានទី១រដ្ឋសភាកម្ពុជា។

លោកស្រី អនុប្រធានទី១ រដ្ឋសភា បានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ហុងគ្រី ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដោយផ្អែលលើគោលនយោបាយការបរទេសដែលមានការជឿទុកចិត្ត ការគោរពគ្នា និងការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកស្រី អះអាងថា ហុងគ្រី បានចាត់ទុកកម្ពុជា គឺជាគោលដៅមួយដ៏សំខាន់សម្រាប់ខ្លួន នៅក្នុងការពង្រឹងនូវទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចជានៅអាស៊ីទាំងមូល។

គួរកត់សម្គាល់ ជំនួបចរចាទ្វេភាគីរវាងសមភាគីរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គឺដើម្បីជំរុញទំនាក់ទំនងរដ្ឋសភា ក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងឱកាសដែលលោកស្រី ម៉ារតា ម៉ាត្រៃ និងសហការី បានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងមិត្ដភាពនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភាកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី មកកាន់កម្ពុជាពេលនេះ គឺជាព្រឹត្ដិការប្រវត្ដិសាស្រ្ដថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥កន្លងទៅ ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងបន្ដពូនជ្រុំ ជំរុញពង្រឹងពង្រីកចំណងមិត្តភាព ដែលប្រទេសទាំងពីរបានបង្កើតចំណងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥៦មក។

លោក ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននីតិប្រតិបត្ដិ និងនីតិប្បញ្ញត្ដិ នៃប្រទេសទាំងពីរ ពិសេសក្នុងការបន្តពង្រឹង និងពង្រីកចំណងការទូត វប្បធម៌ និងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
អនុប្រធានរដ្ឋសភាកម្ពុជា បានអរគុណដល់សភាហុងគ្រី ដែលបានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំខ្លឹមសារធម្មនុញ្ញសន្តិភាពសកលដើម្បីមនុស្សជាតិ និងភពផែនដី ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូដាប៉េស នៃប្រទេសហុងគ្រី កាលពីខែកញ្ញា ឆ្នាំ២០២៤ និងនៅទីក្រុងសៀមរាប ទឹកដីអង្គរ នៃប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រតិភូចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP)។

លោក ជាម យៀប បានប្រាប់សភាហុងគ្រី ថា សម័យប្រជុំពេញអង្គលើកទី១១របស់ IPTP បានដាក់ចេញនូវឯកសារសំខាន់ចំនួនពីរគឺ៖ ទី១) សេចក្ដីប្រកាសទីក្រុងភ្នំពេញ និង២) ធម្មនុញ្ញសន្ដិភាពសកល ដើម្បីមនុស្សជាតិនិងភពផែនដី ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសាររស់ និងមិនមានការចងកាតព្វកិច្ចច្បាប់ ព្រមទាំងបានបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការកសាងមូលដ្ឋាន និងប្រព័ន្ធអេកូឡូស៊ីនៃសន្តិភាព សំដៅទប់ស្កាត់ជម្លោះ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សជាតិលើពិភពលោក។
ក្នុងនាមប្រជាជនកម្ពុជា លោកអនុប្រធានទី១ រដ្ឋសភា បានសម្តែងនូវអំណរគុណចំពោះហុងគ្រី ដែលបានរួមចំណែកក្នុងការស្វែងរកសុខសន្តិភាព ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ និងថាហុងគ្រី បានជួយដល់កម្ពុជាជាច្រើនវិស័យ។
លោកស្រី ម៉ារតា ម៉ាត្រៃ បានឯកភាពចំពោះការលើកឡើងរបស់សមភាគី ពិសេសការស្នើឱ្យសភាទាំងពីរធ្វើការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតតាំងពីប្រធានសភា និងក្រុមមិត្ដភាពប្រទេសទាំងពីរ ព្រមទាំងគណៈកម្មការជំនាញនានានៃរដ្ឋសភាទាំងពីរ ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៌ពីគ្នាទៅវិញទៅមកក្នុងកិច្ចការតាក់តែងច្បាប់ និងការទូតសភាជាដើម។

ភាគីហុងគ្រី ក៏បានបង្ហាញនូវមោទនភាព ដែលអតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសហុងគ្រីកាលពីពេលកន្លងមក នៅពេលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងមួយចំនួនបានក្លាយជាថ្នាក់ដឹកនាំ ក្នុងនោះ ក៏មានសម្ដេចធិការធិបតី ឃួន សុដារី ផងដែរ។ ប្រតិភូហុងគ្រី បញ្ជាក់ថា និស្សិតជាទូតសុឆន្ទៈនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានបង្ហាញនូវជំនឿថា ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការផ្លាស់ប្តូរ វិវត្តប្រែប្រួលឆាប់រហ័សមិនអាចស្មានទុកជាមុនបាន និងមានហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាព និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា ហុងគ្រី នៅតែឈរយ៉ាងរឹងមាំជាងមុនទៅទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


