Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ ៣ ខ្សែ​នឹង​បើក​ការដ្ឋាន​សាងសង់​មុន​គេ​នៅ​ដើម​ឆ្នាំ​២០២២

បានផុស

នៅ

ផ្លូវ​ជាតិ​ចំនួន ៣ ខ្សែ នឹង​ជា​អាទិភាព​សម្រាប់​ការ​បើក​ការដ្ឋាន​សាងសង់​នៅ​ដើម​ឆ្នាំ ២០២២។

ឯកឧត្តម​ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ក្នុង​កម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា​ ២០២១ ឆ្លើយតប​សំណួរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព ក្នុង​បើក​ការដ្ឋាន​ស្តារ​ពង្រីក​និង​លើក​កម្រិត​ផ្លូវ​ជាតិ​ចំនួន ០៣ ខ្សែ​នៅ​ដើម​ឆ្នាំ​២០២២។ ផ្លូវ​ជាតិ​ទាំង ៣ ខ្សែ ដែល​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​មុន​គេ​មាន​ផ្លូវ​ជាតិ​លេខ ៤១ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៤ មក​លេខ​ ៣ ចាប់​ពី​ចំណុច​ប្រសព្វ​ថ្នល់​ទទឹង​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដល់​ស្រុក​ជុំ​គិរី ​ខេត្ត​កំពត ​ប្រវែងជិត​១០០​គីឡូម៉ែត្រ។ ផ្លូវជាតិ​លេខ​ ៣១ ពី​បែក​គូស ទៅ​កំពង់​ត្រាច និង​ផ្លូវជាតិ​លេខ ៣៣ ពី​កែប​មក​កំពង់ត្រាច។

បើ​តាម​លោក​រដ្ឋមន្ត្រី ការ​ផ្តល់​អាទិភាព​ក្នុង​ការ​ស្តារ​និង​លើក​កម្ពស់​ផ្លូវ​ជាតិ​ទាំង ៣ ខ្សែ​នេះ​មុន​ផ្លូវ​ផ្សេងៗ​ទៀត ដោយសារ​តែ​រដ្ឋាភិបាល​កំណត់​គោលដៅ​​អភិវឌ្ឍ​តំបន់​ឆ្នេរ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ត្រូវ​តែ​មាន​ផ្លូវ​ត​ភ្ជាប់​ពី​កែប កំពត ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​ផ្លូវ​ជាតិ​ទាំង ៣ ខ្សែ គម្រោង​ការ​ស្តារ​ផ្លូវ​ជាតិ​ពី​ស្គន់​ទៅ​កំពង់ចាម​ក៏​ជា​ផ្លូវ​អាទិភាព​ក្នុង​ការ​បើក​ការដ្ឋាន​សាងសង់​ទន្ទឹម​គ្នា​នេះ​ដែរ។ គម្រោង​ស្ថាបនា​ផ្លូវ​ពី​ស្គន់ទៅ​កំពង់ចាម មាន​ការ​ឯកភាព​ពី​រដ្ឋាភិបាល​និង​ប្រទេស​ចិន​ក្នុង​ការ​ផ្តល់​ថវិកា​សម្រាប់​ការ​ស្ថាបនា។

រដ្ឋាភិបាល​បាន​ចាយ​ថវិកា​រយ​លាន​ដុល្លារ​អាទិភាព​លើ​ការ​ស្តារ​ និង​ជួសជុល​ផ្លូវ​ជាតិ​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ បច្ចប្បន្ន​នេះ មាន​ផ្លូវជាតិ​ជាច្រើន​ខ្សែ​កំពុង​សាងសង់ រួម​ទាំង​ផ្លូវ​ក្រវាត់ក្រុង ផ្លូវ​ល្បឿន​លឿន​និង​មាន​ការ​សិក្សា​សាងសង់​ផ្លូវ​ស្ពាន​ជាច្រើន​ទៀត ដើម្បី​ជា​បណ្ដាញ​គមនាគមន៍​ត​ភ្ជាប់​នៅ​ក្នុង​ប្រទេស​ និង​ជាមួយ​ប្រទេស​ជិត​ខាង។

នៅក្រុង​ព្រះសីហនុជា​គោលដៅទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា​នៅភាគនិរតី​ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាជាតិរហូតដល់ទៅប្រមាណជា ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវធំតូចចំនួន៣៤ខ្សែ មានប្រវែងសរុប ៨២.១៤៥គីឡូម៉ែត្រ  ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ក្នុង​ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

ដោយ​ឡែក​នៅ​ខេត្ត​សៀមរាប រាជរដ្ឋាភិបាលបាន​កំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ រៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City) ជាមួយ​គម្រោង​ស្ថាបនា​ផ្លូវ៣៨ខ្សែ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល។ គម្រោង​ស្ថាបនា​ផ្លូវទាំង ៣៨ ខ្សែ​ បង្កើត​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា ហើយ​គ្រោង​បញ្ចប់នៅ​ចុង​ឆ្នាំ​២០២១ នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម