Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន​ទាំងអស់​នឹង​អាច​បើក​ដំណើរ​ការ​ឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥​ខែកញ្ញា​នេះ​តទៅ

បានផុស

នៅ

ភ្នំពេញ ​៖ គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន​ទាំងអស់​នឹង​បើក​ដំណើរ​ការឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥​ខែកញ្ញា​នេះ​តទៅ ក្រោយពី​ខកខាន​អស់​រយៈពេល​ជាង​៧​ខែ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩។ ការ​បើក​គ្រឹះស្ថានសិក្សា​ឲ្យ​សិ​ស្សា​នុស​នុ​សិស្ស​បាន​ចូលរៀន​ឡើងវិញ​នេះ លុះត្រាតែ​គ្រឹះស្ថាន​ទាំងនោះ បាន​បំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​របស់​ក្រសួងសុខាភិបាល ដែល​ជឿ​បាន​ថា មិនមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត នា​រសៀល​ថ្ងៃទី​០៩​ខែកញ្ញា​ឆ្នាំ ២០២១​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើង​ថា គ្រឹះស្ថាន​ទាំង​រដ្ឋ​និង​ឯកជន​នឹង​បើក​ដំណើរ​ការ​ឲ្យ​ចូលរៀន​ចាប់ពី​ថ្ងៃ​ពុធ​ទី​១៥ ខែកញ្ញា​ឆ្នាំ​២០២១​នេះ​តទៅ ។ ការ​បើក​ឱ្យ​ដំណើរការ​នេះ​បាន លុះត្រាតែ​គ្រឹះស្ថានសិក្សា​ទាំងអស់ បាន​បំពេញ​លក្ខខណ្ឌ​តិកៈ​គ្រប់គ្រាន់​ទាំង​អនាម័យ បរិស្ថាន​និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល សំដៅ​ធ្វើយ៉ាងណា អាច​ធានាបាន​ថា មិនមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

ទន្ទឹម​នឹង​នេះ​លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​​រហ័ស ទៅលើ​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់​ដោយ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត ការងារ​នេះ​ចាប់ពី​ថ្ងៃស្អែក​ទី ១០​ខែកញ្ញា​នេះ​តទៅ។ បើ​អនុវត្ត​តាម​លក្ខន្តិកៈ​បានល្អ​ប្រសើ​រហើយ​នោះ គ្រឹះស្ថានសិក្សា​នោះ​នឹង​ដំណើរ​ការសិក្សា​ឡើងវិញ​បាន​។

លោក​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​ គឺ​ត្រូវធ្វើ​ពាក្យស្នើសុំ បើក​គ្រឹះស្ថានសិក្សា​របស់ខ្លួន​ឡើងវិញ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយពី រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យ ឃើញថា បាន​បំពេញ​នូវ​លក្ខន្តិកៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​អនុវត្ត​បាន​ល្អ​ប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​ទាំងនោះ​នឹង​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​បើក​ដំណើរការ​សិក្សា​ជាធម្មតា​ឡើងវិញ ។

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា ការបើក​សាលារៀន​នេះ​គឺជា​ជំហាន​ដំបូង​មួយ​នៃ​ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ផ្សេងៗ​ទៀត​មានន័យថា បើ​ការបើក​ឲ្យ​ដំណើរការ ការសិក្សា​តាម​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដំណើរ​ការ​ល្អ​ហើយ​នោះ​យើង​ក៏​នឹង​អាច​បន្ត​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​។

លោក​ឃួង ស្រេង បានបញ្ជាក់​ឲ្យ​ដឹងថា ការបើក​សាលារៀន​ទាំង​ឯកជន​និង​រដ្ឋ​ឡើងវិញ​នេះ គឺ​ដំណើរការ​តែ​សាលា ចាប់ពី​ថ្នាក់​ទី​០៧ ទៅដល់​ថ្នាក់​ទី​១២​ប៉ុណ្ណោះ ហើយ​បើ​ដំណើរការ​នេះ​ឈាន​ទៅ​រលូន​ហើយ​នោះ យើង​នឹង​គិតគូរ​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​និង​បឋមសិក្សា​បន្ត​ទៀត៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរដល់យុវជន ដែលខិតខំផលិតមាតិកា លើកស្ទួយវប្បធម៌ខ្មែរ

សេចក្ដីជូនដំណឹង២៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ កាន់តែមានភាពងាយស្រួលនៅពេលស្នើសុំសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យសិល្បករចងក្រងជាសមាគម ដើម្បីជួយគ្នាទៅវិញទៅមក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ សិល្បករម្នាក់ៗ គឺជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

សន្តិសុខសង្គម៨ ម៉ោង មុន

ស្នងការខេត្តកំពត អញ្ជើញម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Santa kh ចូលបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម