ព័ត៌មានជាតិ
តារាសម្តែងខ្មែរ ទទួលពានរង្វាន់ តារាសម្តែងល្អ (Best Actor) ក្នុងមហោស្រពភាពយន្តនៅប្រទេសអុីតាលី
លោក ឈួន ពិសិដ្ឋ តារាសម្តែងក្នុងភាពយន្តរឿង ប៊ូឌីញស (White Building) បានទទួលពានរង្វាន់ តារាសម្តែងល្អ (Best Actor) ក្នុងមហោស្រពភាពយន្ត Venice នៅប្រទេសអុីតាលី។ នេះបើតាមក្រុមព្រះសុរិយាដែលបានជូនដំណឹងនៅព្រឹកនេះ។

កម្មវិធីមហោស្រពភាពយន្ត Venice Film Festival ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ដោយមានការចាក់បញ្ចាំងខ្សែភាពយន្តល្បីៗជាច្រើនពីបណ្ដាប្រទេសនានាលើពិភពលោក។ ភាពយន្តខ្មែរមានចំណងជើងថា «White Building» ក៏បានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ត Venice Film Festival នេះដែរ។

លោក នាង កាវិច អ្នកដឹកនាំរឿង ប៊ូឌីញស បានឡើងទទួលពានរង្វាន់ជំនួស និងបានថ្លែងថា ពានរង្វាន់នេះគឺមានន័យបំផុតសម្រាប់ក្រុមការងារ និងសម្រាប់ភាពយន្តកម្ពុជា។

គួរបញ្ជាក់ថា រឿងប៊ូឌីញស «White Building» ជាខ្សែភាពយន្តបើកបង្ហាញពីជីវិតពិតរបស់អ្នកដឹកនាំរឿង Kavich Neang ដែលធ្លាប់មានការចងចាំជាច្រើនជាមួយនឹងអគារប៊ូឌិញ មុនអគារដ៏ចំណាស់នោះត្រូវបានវាយកម្ទេចចោល៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


