Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

បានផុស

នៅ

សៀម​រា​ប ៖ នៅ​បន្តិចទៀតនេះ​រដ្ឋ​បាល​ក្រុង​សៀមរាប​និង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់ ហើយ​ដាក់​ជា​តំបន់​ក្រហម បន្ទាប់ពី​មានការ​ផ្ទុះ​ខ្លាំង​នៃ​ជំងឺ​កូ​វិដ ១៩ ទៅលើ​អាជីវករ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ចៅសង្កាត់ គោកចក បាន​ប្រាប់ កម្ពុជា​ថ្មី​យើង​តាម​ទូរសព្ទដៃ នៅ ម៉ោង ជាង ៧ យប់ ក្នុង​ថ្ងៃទី​១៦​ខែ កញ្ញា ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​បិទ​ផ្សារ​ដើមក្រឡាញ់​នេះ មាន​ទីតាំងស្ថិតនៅ ភូមិ​ត្រពាំង​សេស សង្កាត់​គោកចក ក្រុង​សៀមរាប​ខេត្តសៀមរាប ហើយ​ដាក់​ជា​តំបន់​ក្រហម ផង​ដែរ បន្ទាប់ពី​រកឃើញ​ករ​ណី​អ្នក​វិជ្ជមាន កូវីដ ១៩ ជាច្រើន​នាក់ ទៅលើ​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម