Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់ ត្រឡប់មក​កម្ពុជា​វិញ

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក កុយ គួ​ង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៧ ខែកញ្ញា នេះ​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៤​នាក់​ត្រឡប់​មក​កម្ពុជា​វិញ តាមរយៈ​ជើង​យន្តហោះ​អាកាសចរណ៍​សិង្ហបូរី​លេខ SQ158 នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​ព្រលានយន្តហោះ​ភ្នំពេញ​។

​បើ​តាម​លោក កុយ គួ​ង ដោយសារ​ពលរដ្ឋ​ខាងលើ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ពុំ​មាន លទ្ធភាព​ទិញ​សំបុត្រ​យន្តហោះ ស្ថានទូត​បាន​សហការ​ជាមួយ​អង្គការ IOM Malaysia ដើម្បី​ផ្តល់​សំបុត្រ​យន្តហោះ​ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ក្នុង​នោះ ស្ថានទូត​បាន​ជួយ​ចេញ​លិខិត​ធ្វើដំណើរ​បណ្តោះអាសន្ន និង​សម្រប សម្រួល​ជាមួយ​មន្ត្រី​អន្តោប្រវេសន៍​ម៉ាឡេស៊ី ព្រមទាំង​បាន​ចាត់​មន្ត្រី​ជូន ដំណើរ​ពលរដ្ឋ​ខាងលើ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ KLIA ផងដែរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម