ព័ត៌មានជាតិ
ឃុំខ្លួនអ្នកម៉ៅការសាងសង់ការ៉ាស់សាំង ឆបោកប្រាក់២៤ម៉ឺនដុល្លារ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០វិច្ឆិកា ឆ្នាំ២០២០នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ជាអ្នកម៉ៅការសាងសង់ការ៉ាស់សាំង ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ពាក់ព័ន្ធនិងបទល្មើសចេញសែកអត់លុយ ២៤ម៉ឺនដុល្លារ ប្រព្រឹត្តកាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ។

ជនត្រូវចោទឈ្មោះ ឌៀប វង់ឌី ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅឋានលេខ ៧ ផ្លូវលេខ៨ បុរីប៉េងហួរបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ តាមដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមឈ្មោះ ឡុង វណ្ណា បានបង្គាប់ឲ្យសមត្ថកិច្ចនាំយកឈ្មោះ ឌៀប វង់ឌី ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្ស៉ី។

ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា កាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២០ ឈ្មោះ ឌៀប វង់ឌី បានទំនាក់ទំនងអ្នកមានប្រាក់ក្រាស់ក្រែលម្នាក់ ដើម្បីសាងសង់ការ៉ាស់សាំង ដែលមានតម្លៃរហូតដល់២៤ម៉ឺនដុល្លារ។
លុះពេលបានសាច់លុយទាំងដុំរួចហើយ ឈ្មោះឌៀប វង់ឌី មិនបានសាងសង់ការ៉ាស់សាំងឲ្យម្ចាស់លុយទេ គឺគេបង្វិលទៅកម្សាន្តលេងនៅកាស៊ីណូរហូតដល់អស់លុយ។ ដោយបាត់យូរពេក មិនឃើញបានលទ្ធផល ម្ចាស់ក៏បានទាមទារយកប្រាក់វិញ ពេលនោះឈ្មោះ ឌៀប វង់ឌី បានចេញសែកចំនួន៤សន្លឹកមានលុយចំនួន២៤ម៉ឺនដុល្លារឲ្យម្ចាស់ប្រាក់វិញ ប៉ុន្តែពេលទៅបើកលុយ ធនាគារបញ្ជាក់ថា សែកស្អុយ អត់មានលុយទេ ទើបម្ចាស់ប្រាក់ឆេះដុំ ក្ដៅក្រហាយក៏ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនឡើងតុលាការតែម្ដង៕
អត្ថបទ៖ មករា
សូមចុចអាន៖ ថ្នាំញៀនប្រភេទ (WY) ២០០០០គ្រាប់ ត្រូវសមត្ថកិច្ចបង្ក្រាប នៅខេត្តស្ទឹងត្រែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


