កម្មវិធី Pleng និង​ក្រុមហ៊ុន កូ​កា កូ​ឡា សហការគ្នា​ក្នុង​យុទ្ធ​ការ “​បញ្ចេញ​ភាពរស់រវើក​របស់​អ្នក​” ជាមួយនឹង​បទ​ចម្រៀង​ផ្ដាច់មុខ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្មវិធី Pleng និង​ក្រុមហ៊ុន កូ​កា កូ​ឡា សហការគ្នា​ក្នុង​យុទ្ធ​ការ “​បញ្ចេញ​ភាពរស់រវើក​របស់​អ្នក​” ជាមួយនឹង​បទ​ចម្រៀង​ផ្ដាច់មុខ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​

បានផុស

នៅ

​រាជធានី​ភ្នំពេញ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ – កម្មវិធី​ស្ដាប់​តន្ត្រី​តាម​អន​ឡាញ Pleng by Smart ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​កូ​កា កូ​ឡា ជា​ដៃគូ​សំខាន់​នៅ​កម្ពុជា​សម្រាប់​យុទ្ធនាការ​ជាស​កល “​បញ្ចេញ​ភាពរស់រវើក​របស់​អ្នក​” របស់ខ្លួន ហើយនឹង​ផ្តល់ជូន​អ្នក​ចូលចិត្ត​តន្ត្រី​នូវ​ឱកាស​ឈ្នះ​រង្វាន់​យ៉ាងច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពលរដ្ឋ​កម្ពុជា​គ្រាន់តែ​ស្កេ​ន​លេខ​កូដ QR នៅ​ផ្នែក​ខាងក្រោម​នៃ​ដប​ភេសជ្ជៈ​កូ​កា កូ​ឡា ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​មួយ​ក្នុងចំណោម​រង្វាន់​ជាច្រើន​ដូចជា​ទូរស័ព្ទដៃ Samsung Galaxy Note20 Ultra កាស​ស្ដាប់ Samsung Galaxy Buds Pro កាត​កោស​បញ្ចូល​ទឹកប្រាក់ Smart ការផ្ដល់ជូន​កម្មវិធី Pleng Pro រយៈពេល​បី​ខែ ឬ​ប​ញ្ចី​បទ​ចម្រៀង​ដែល​មានតែ​នៅក្នុង​កម្មវិធី Pleng ។​

Pleng by Smart គឺជា​កម្មវិធី​ស្ដាប់​តន្ត្រី​តាម​អន​ឡាញ​ដែលមាន​អ្នក​ទាញយក​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រចាំខែ​ចំនួន​ជាង ៦០​មឹ​ុ​ន​នាក់ ដែល​អាច​ចូលទៅ​ស្ដាប់​បទ​ចម្រៀង​ជាង ១​លាន​បទ ពី​តារា​ក្នុងស្រុក និង​អន្តរជាតិ​ជាង ១ ម៉ឺន​នាក់​។ កម្មវិធី​កម្សាន្ត​ឌីជីថល​នេះ​ក៏បាន​ភ្ជាប់​ទំនាក់ទំនង​តន្ត្រី​សិល្បករ​កម្ពុជា​ជាមួយនឹង​អ្នកគាំទ្រ​និង​ស្រលាញ់​តន្ត្រី ហើយ​អនុញ្ញាត​ឲ្យ​សិល្បករ​និង​អ្នកមាន​ទេពកោសល្យ​ក្នុងស្រុក​ទទួលបាន​ការ​កោតសរសើរ​កាន់តែខ្លាំង​។​

​យុទ្ធនាការ​រវាង​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ឧស្សាហ​កម្មរៀងៗ​ខ្លួន​របស់​ក្រុមហ៊ុន Smart និង​កូ​កា កូ​ឡា បង្ហាញថា​កម្មវិធី Pleng មិន​ត្រឹមតែ​ត្រូវ​ផ្តល់​តម្លៃ​ដោយ​អ្នក​ចូលចិត្ត​តន្ត្រី​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់​តម្លៃ​ដោយ​ក្រុមហ៊ុន​ដែល​កំពុង​ស្វែងរក​ដៃគូ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ប្រសិទ្ធភាព ដើម្បី​បញ្ជូន​សារ​គោលដៅ​ទៅកាន់​អ្នកប្រើប្រាស់​របស់​ពួកគេ​។​

​យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ទាក់ទាញ​អ្នកទស្សនា និង​អ្នក​ស្តាប់ ក្នុង​ដំណើរ​ឆ្ពោះទៅ​រកក្តី​ស្រមៃ​ប្រកបដោយ​ថាមពល​ខ្ពស់ ដោយ​ក្រុមហ៊ុន​កូកាកូឡា​ផ្លាស់ប្តូរ​ពេលវេលា​របស់​មនុស្ស​ដូចជា ការ​អង្គុយ​នៅក្នុង​កិច្ចប្រជុំ​នៅ​ការិយាល័យ ឬ​រង់ចាំ​នៅ​ចំណត​ឡានក្រុង មកជា​បទពិសោធន៍​នៃ​ការ​រាំ​ជាមួយ​តន្ដ្រី​ទៅវិញ​។

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​យើង​ពិតជា​រំភើប​ខ្លាំងណាស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​កូ​កា កូ​ឡា ដើម្បី​នាំយក​យុទ្ធនាការ Turn Up Your Rhythm ជា​សកល​មកកាន់​ប្រទេស​កម្ពុជា​។ នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​មួយ​រវាង​ក្រុមហ៊ុន កូ​កា កូ​ឡា និង Pleng by Smart​។ យុទ្ធនាការ​នេះ​នឹងធ្វើ​ឱ្យ​អ្នក​ចូលចិត្ត​កាន់តែ​តន្ត្រី​រំភើប ជាពិសេស​ដោយសារតែ​ពួកគេ​មានឱកាស​ស្តាប់​បញ្ជី​បទ​ចម្រៀង ដែល​មិនទាន់បាន​ចេញផ្សាយ​”​។ ប្រូ​ម៉ូ​សិន “​បញ្ចេញ​ភាពរស់រវើក​របស់​អ្នក​” នឹង​ធ្វើឡើង​រហូតដល់​ចុង ខែតុលា​។​

​ប្រធាន​គ្រប់គ្រង​យីហោ​ជាន់ខ្ពស់​ប្រចាំ កូ​កា កូ​ឡា​កម្ពុជា កញ្ញា លីម លី​ណា​បាន​មានប្រសាសន៍ថា “​យើង​មាន​ក្តី​សោមនស្ស​រីករាយ ដែល​អាច​ធ្វើជា​ដៃគូ​ជាមួយ​កម្មវិធី​តន្ត្រី​សម្រាប់​ស្ដាប់​តាម​អន​ឡាញ​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​ផ្តល់ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន​កូ​កា កូ​ឡា ទទួលបាន​ឱកាស​ក្នុងការ​ស្ដាប់​បញ្ជី​ចម្រៀង ដែល​មិន​ធ្លាប់​ឮ​ពីមុនមក​។ យើង​ក៏​រីករាយ​ផងដែរ​ដែល​អាច​ផ្តល់ជូន​អតិថិជន​របស់​ពួកយើង​នូវ​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​”​។​

​កម្រង​បទ​ចម្រៀង​មិន​ធ្លាប់​បានឮ​ជាពិសេស​ពី​សំណាក់​សិល្បករ​ល្បីៗ នៅក្នុង​ឆាក​តន្ត្រី​ខ្មែរ​រួមមាន​ក្រុម Kmeng Khmer កញ្ញា ចិត្ត កញ្ជ​នា Bross La 4T5 និង​ស្តេច​ជី លោក វុ​ទ្ធា កញ្ញា អ៊ុក សុ​វណ្ណា​រី លោក អូន លោក​Tempo Tris និង លោក Sai​។​

​ក្រុម Kmeng Khmer បាន​ឲ្យ​ដឹង “​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​អំពី​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​សម្រាប់​សិល្បករ​នៅ​កម្ពុជា ក៏ដូចជា សិល្បករ​ដ៏ទៃទៀត​នៅ​ជុំវិញ​ពិភពលោក​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​Pleng by Smart និង ក្រុមហ៊ុន​កូ​កា កូ​ឡា បានផ្តល់​ឱកាស​ឱ្យ​យើង ដើម្បី​បង្ហាញ​តន្ត្រី​របស់​យើង ហើយ​កំពុង​គាំទ្រ​យើង​នៅពេលនេះ​។ យើង​មាន​កិត្តិយស ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​ជាមួយ​សិល្បករ​រួមការ​ងារ​របស់​យើង​”​។​

​អតិថិជន ឫ​អ្នក​ស្តាប់​អាច​រីករាយ​ជាមួយ និង​បណ្ណាល័យ​តន្ត្រី និង​ប​ញ្ចី​បទ​ចម្រៀង​របស់​កម្មវិធី Pleng by Smart ឥតគិតថ្លៃ​ឬ ពួកគេ​អាច​ក្លាយជា​អតិថិជន Pleng Pro ដោយ​ចំណាយ​ត្រឹមតែ ៩៩ សេន​ក្នុង​មួយខែ​។ អតិថិជន ដែល​ប្រើប្រាស់​កម្មវិធី Premium អាច​រីករាយ​ការ​ស្ដាប់​តន្ត្រី​ដោយ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​ជាមួយ និង​គុណភាព​សម្លេង​ដ៏​ល្អ​។ អតិថិជន Pleng Pro ក៏​អាច​ទាញយក​បទ​ចម្រៀង​ដោយ​គ្មាន​កំណត់​សម្រាប់​ស្ដាប់​ដោយ​មិនចាំបាច់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត ដូច្នេះ​ពួកគេ​អាច​បន្ត​ស្តាប់​តន្ត្រី​ដែល​ពួកគេ​ចូលចិត្ត ទោះបីជា​មិនមាន​អិ​ុ​ន​ធឺ​ណិ​ត​ក៏ដោយ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng តាមរយៈ www.facebook.com/plengby smart ឫ​ចូលទៅ​កាន់ www.smart.com.kh.៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ៧ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services