Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ ៧នាក់ ដែលកំពុងលបឆ្លងដែនមកធ្វើការ នៅក្នុងប្រទេសកម្ពុជា

បានផុស

នៅ

ជនជាតិថៃ ៧នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ៤ សហការ​ជាមួយ​កម្លាំងយោធា ក្នុង​កង​រយ​លេខ ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែនស្របពេល ដែលពួកគេកំពុងធ្វើដំណើរប្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បី​រក​ការងារ​ធ្វើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រតិបត្តិការ នៃ​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥ និង ៣០ នាទី​ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់ចំណុច ភូមិ​១ ក្នុង​ឃុំ​ណូន​ម៉ាក​ម៉ុ​ន ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ទាប់ពី​ពួកគេ​កំពុងធ្វើដំណើរ ជិត​ដល់​ព្រំដែន​កម្ពុជា ក្នុងពេលដែល​ប្រទេស​ថៃ​មានការ​រឹតបន្តឹង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ពិសេស​ គឺ​មេរោគ​បំប្លែងខ្លួនដែល​តា។​

​ពួកគេ បាន​អះអាងថា ការ​លប​ឆ្លងដែន​នេះ គឺ​ចូលទៅ​ធ្វើការ​នៅក្នុង​កាស៊ីណូ​អន​ឡាញ នា​ក្រុង​ប៉ោយប៉ែត ដោយ​ទៅដល់​ទីនោះ​ក្រុមហ៊ុន​នឹង​ជួយ​គ្រប់យ៉ាង​ទាំង​ការហូបចុក និង​ការ​ស្នាក់នៅ ហើយ​ពួកគេ​ទាំង ៧ នាក់ គឺជា​មិត្ត​រួម​ការងារ​នៅក្នុង​ទីក្រុង​បាងកក ជាមួយគ្នា ទើប​បបួលគ្នា​មក​ទីនេះ​តែម្តង ដោយមាន​រថយន្ត​តួ​រី​ស​ទៅ​ទទួល ដល់​ក្រុង​បាងកក និង ដឹក​យកមក ទម្លាក់​នៅក្នុង​រី​សត​មួយកន្លែង ក្នុងស្រុក​អារញ្ញ​ប្រាថេត ទើប​មាន​រថយន្ត​នីសា​ន់​ទៅ​ដឹក​បន្ត​ឆ្ពោះទៅ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ទើប​មាន​មេខ្យល់​មក​យក​បន្ត​។​

​ក្រោយពេល​សាកសួរ​ទើប​ដឹងថា ពួកគេ​មកពី​ទីក្រុង​បាងកក ៤ នាក់ ប៉ា​ធុំ​ថា​នី ១ នាក់ ស៊ីសាកេត ១ នាក់ និង ណុន​ថៈបុរី ១ នាក់។ បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង ៧ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​គោក​ខ្យូ​ង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម