សន្តិសុខសង្គម
បញ្ជូនជនអន្តោប្រវេសន៍ ជនជាតិថៃចំនួន ១០៣នាក់ ទៅប្រទេសរបស់ពួកគេវិញ
កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នឹងបញ្ជូនជនអន្តោប្រវេសន៍ជនជាតិថៃប្រុស-ស្រី ចំនួន ១០៣នាក់ ទៅប្រទេសរបស់ពួកគេវិញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនជាតិថៃទាំងនោះ នឹងត្រូវដឹកចេញពីចំណុចច្រកថ្មដា ក្នុងខេត្តពោធិ៍សាត់ ហើយរហូតដល់ម៉ោង ២រសៀល ទើបមានការរៀបចំពិធី ប្រគល់ជនអន្តោប្រវេសន៍ជនជាតិថៃទាំង ១០៣នាក់នោះ ឲ្យទៅអាជ្ញាធរថៃ នៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកានេះថា កម្លាំងកងរាជអាវុធហត្ថ បាននិងកំពុងធ្វើកិច្ចការងារនេះហើយ។ នៅពេលសួរថាតើ ជនអន្តោប្រវេសន៍ជនជាតិថៃទាំងនោះ ត្រូវបានប្រមូលមកពីខេត្តណាខ្លះនោះ? លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងខ្លីថា «យើងកំពុងធ្វើការងារហ្នឹង ហើយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត»៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


