Connect with us

ព័ត៌មានជាតិ

ខេត្តព្រះវិហារ ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងត្រៀមបង្ការគ្រោះមហន្តរាយជាយថាហេតុដោយ​ទឹកជំនន់​

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​នូវ​គ្រោះ​មហន្តរាយ​ជាយថាហេតុ​ដោយ​ទឹកជំនន់​ដែល​នឹង​អាច​កើតឡើង​នា​ពេល​ខាងមុខនេះ ​ខណៈ​ទឹកស្ទឹង​សែន មាន​កម្ពស់​ទឹក​ជិត​ប្រកាស​អាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ព្រះវិហារ គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ ទឹក​ស្ទឹងសែន នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ ទឹក​មាន​កម្ពស់ ១១,៣៨ ម៉ែត្រ ហើយ​កម្ពស់​ទឹកស្ទឹង​សែន​ដែល​ត្រូវ​ប្រកាស​អាសន្ន គឺ ១១,៥០ ម៉ែត្រ។

រដ្ឋបាល​ខេត្ត​ព្រះវិហារ ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​កំពុង​រស់នៅ​តាម​ដង​ស្ទឹង​សែន និង​មាត់​ទន្លេ​មេគង្គ ឲ្យ​បាន​ជ្រាប​ថា ផ្អែក​តាម​សេចក្ដីជូនដំណឹង​អាកាសធាតុ​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ ២០២១ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប (TCZ) ដែល​អូស​បន្លាយ​កាត់​លើ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ជា​មួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​ខ្លាំង​ទៅ​បង្គួរ។ ស្ថានភាព​បែបនេះ ខេត្ត​ព្រះវិហារ អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង។ ជា​មួយ​គ្នា​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ទាំងមូល​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​កំពុង​តែ​មាន​ភ្លៀង ​ធ្វើ​ឲ្យ​ទឹកស្ទឹង​ហក់​ឡើង​លឿន អាច​ឈាន​ទៅដល់​កម្រិត​មួយ​បង្ក​ឲ្យ​មានការ​លិចលង់។

ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​នូវ​គ្រោះ​មហន្តរាយ​ជាយថាហេតុ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទាំង​អស់ ជាពិសេស​អ្នក​កំពុង​រស់នៅ​តាម​ដង​ស្ទឹងសែន និង​មាត់​ទន្លេ​មេគង្គ​ ព្រមទាំង​បងប្អូន​កំពុង​រស់​នៅ​តាម​តំបន់​ងាយ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​មួយ​ចំនួន មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្វែងរក​ទី​ទួល​មាន​សុវត្ថិភាព​ដែល​នៅ​ជិត ចៀសវាង​កើតមានឡើង​នូវ​គ្រោះថ្នាក់​ផ្សេងៗ។

ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ទឹកជំនន់ សូម​មេត្តា​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​បំផុត​ដល់​អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត​ជាបន្ទាន់ ដើម្បី​អាជ្ញាធរ​មានលទ្ធភាព​ចាត់​វិធានការ​ដោះស្រាយ ការពារ និង​សង្គ្រោះ​ទាន់​ពេល​វេលា។

រដ្ឋបាល​ខេត្ត មាន​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​មាន​ការប្រុងប្រយ័ត្ន បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកទន្លេ​ និង​ទឹកស្ទឹង​សែន​ ដែល​កំពុងតែ​ហក់​ឡើងជា​បន្តបន្ទាប់៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ២៨ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម