Connect with us

ព័ត៌មានជាតិ

ចាប់ពីម៉ោង១២នេះទៅ សង្កាត់៣ ក្នុងក្រុងសៀមរាប ដែលជាតំបន់ក្រហម ត្រូវបិទខ្ទប់មិនឲ្យពលរដ្ឋចេញក្រៅលំនៅឋាន

បានផុស

នៅ

នៅបន្តិចទៀតនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលប្រើវិធានការរដ្ឋបាលខេត្តសៀមរាប បានដាក់​ចេញនៅវិធានការក្តៅបិទខ្ទប់ នៅតំបន់ក្រហមមិនឲ្យចាកចេញពីលំនៅឋាន ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​៣០កញ្ញា ឆ្នាំ២០២១​នេះ​ ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​កាត់ផ្តាច់​ការ​ចំលង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលទៅក្នុង​សហគមន៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ប្រាប់​កម្ពុ​ជាថ្មី​យើង​តាម​ទូរ​ស័ព្ទ​ដៃ នៅ​ម៉ោងជាង​១០​ព្រឹក ក្នុង​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០២១​នេះ​ថា សង្កាត់​ដែល​ជា​តំបន់​ក្រហម ហើយ​ដែល​ត្រូវ​បិទ​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​លំនៅឋាន មាន​៣​សង្កាត់ ១​គឺ​សង្កាត់ ស្លក្រាម ២​សង្កាត់​ស្វាយដង្គំ ៣​សង្កាត់​គោកចក គឺ​មិន​ឲ្យ​ចេញពីផ្ទះ​ឡើយ​។ ​លោក​អភិបាលក្រុង​បាន​បន្តទៀតថា បញ្ហា​ស្បៀង ក្រុមការងារ​និង​ចុះ​ទៅតាម​តំបន់​ដែល​បិទ​ខ្ទប់ ដើម្បី​យក​បន្លែបង្ការ ត្រី​សាច់ ជូន​ដល់ផ្ទះ​របស់​ពួកគាត់ ដូច្នេះហើយ​សូម​ការយោកយល់​ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅក្នុង​តំបន់​ក្រហមបិទ​ខ្ទប់ ដើម្បី​កាត់​ផ្តា​ច់​នៅ​ខ្សែ​ចំលងនៃ​ជំងឺ​កូ​វីដ១៩នេះ​។​

​ក្នុងនាម​លោក​ជា​អភិបាលក្រុង​សៀមរាប សូម​អំពាវនាវ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​៣​សង្កាត់​ខាងលើ ត្រូវ​ចូលរួម​នៅ​វិធានការ​នេះ​ឲ្យ​បាន ដើម្បី​ទប់​ស្កាត់​នៃ​ការ​ចំលង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ ក្នុងនោះដែរ​លោក​អភិបាលក្រុង​សៀមរាប ​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​កុំ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​បម្រាម​គោចរ របស់​រដ្ឋបាលខេត្ត ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តសៀមរាប សំខាន់​នៅ​សង្កាត់​ទាំង​៣ ដែល​ជា​តំបន់​ក្រហម​បិទ​ខ្ទប់​ នៅ​ក្រុងសៀមរាប​នេះ​តែម្តង។ ម្យ៉ាងទៀត សូម​ឲ្យ​បងប្អូន​សហការ​ចូលរួម​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់ និងកាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​១៩ ចូលទៅក្នុង​សហគមន៍​ខ្លួន និងអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន វិធានការ ៣​កុំ ៣​ការពារ និង​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម