Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​១៨​គ្រួសារ នៅ​ឃុំ​ទឹក​វិល​ស្នើសុំ​អភិបាលខេត្ត​កណ្ដាល​ជួយ​ព​ន្លឿ​ន ក្នុង​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ចំនួន​១៨ គ្រួសារ រស់នៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឡើង​មកដល់​សាលាខេត្ត ដើម្បី​ស្នើសុំ​ឲ្យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​ព​ន្លឿ​ន​ការស្នើសុំ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគាត់ ដែលមាន​ដី​សរុប​ជិត​២០ ហិកតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក វ៉ិ​ត ក្ដាន់ តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ដោយសារ ពួកគាត់ មាន​ជីវភាព​មិនសូវ​ធូរធារ ជា​កសិករ​មាន​ដី​អាស្រ័យ​បន្តិចបន្តួច​តាំងយូរ​ឆ្នាំ​មក​ហើយ ដូច្នេះ​មានតែ​ស្នើសុំ​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​មេត្តាជួយ​ពិនិត្យ​លើ​ករណីនេះ​ផង ដើម្បី​ពួកគាត់​ទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ ព្រោះ​ដី​ក្នុង​ទឹក​ជុំវិញ​នោះ ទទួល​បាន​ប្លង់​កម្មសិទ្ធិ តែ​ដី​របស់​ពួកគាត់ ដែល​ជា​ដីចម្ការ​អាស្រ័យ​ផល​ជា​រៀងរាល់​ឆ្នាំ​បែរជា​ត្រូវ ដកហូត​ធ្វើជា​អាង​ស្តុក​ទឹក​ទៅវិញ​។

ចំណែក​លោក លុក យ៉េ តំណាង​ពលរដ្ឋ​ទាំង​១៨ គ្រួសារ បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ដី ទំហំ​ជិត​២០​ហិកតា​នេះ ពួកគាត់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ដោយ​បា​ន​អាស្រ័យ​ផលដំណាំ​កសិកម្ម​ជា​រៀង​រហូត​មកដល់​បច្ចុប្បន្ន។ រហូតមកដល់​ឆ្នាំ​២០១៧ ពួកគាត់​ក៏បាន​ស្នើសុំ ទៅ​អាជ្ញាធរ​ឃុំ​ទឹក​វិល ប៉ុន្តែ​អាជ្ញាធរ​ពុំបាន​ចេញ​លិខិត​កាន់កាប់​ទៅ​ពួកគាត់​នោះ​ទេ ដោយ​ប្រាប់​ថា ដី​នេះ​ជា​អាង​ស្តុក​ទឹក​របស់​រដ្ឋ​ទៅវិញ​។

ទាក់ទង​ការស្នើសុំ​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ខេត្តកណ្តាល​បាន​នៅឡើយ​ទេ រហូតដល់​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា នេះ​។

យោង​តាម​លិខិត​ដែល​ប្រជាពលរដ្ឋ​ដាក់​ជូន​លោក គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​បាន​លើកឡើងថា “​យើងខ្ញុំ​ទាំងអស់​គ្នា​បាន​កាន់កាប់​ដី​ខាងលើ​សម្រាប់​អាស្រ័យ​ផល ដោយ​ធ្វើស្រែ​ចម្ការ​លើ​ដី​នោះ​ចាប់ពី​ឆ្នាំ​១៩៨០ ដោយ​ពុំ​មាន​ទំនាស់​នឹង​បញ្ហា​អ្វី​ឡើយ​មាន​ទាំង​សាក្សី​រស់​រហូតមកដល់​សព្វថ្ងៃ​។ លុះ​មកដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧ យើងខ្ញុំ​បានដាក់​ពាក្យស្នើសុំ​បញ្ជាក់​ពី​អាស្រ័យ​ផល សម្រាប់​ធ្វើ​ប្លង់​រឹង​ទៅកាន់​លោក​មេឃុំ និង​ស្មៀន ប៉ុន្តែ​ពួកគាត់​ក៏​បាន​ឲ្យ​យើងខ្ញុំ​ចាំ​បន្តិច អាជ្ញាធរ​កំពុង​រវល់​បញ្ជាក់​ឲ្យ​ដី​នៅ​ជុំវិញ​សិន​។ ហើយ​មិន​ដឹង​ជា​មាន​ការយល់ច្រឡំ និង​ធ្វើ​របាយការណ៍​ខុស ឬ​យ៉ាង​ណា​ទេ ទើប​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជា​អាងទឹក​ប្រភេទ​ទ្រព្យ​របស់​រដ្ឋ​ទៅវិញ​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម