Connect with us

ព័ត៌មានជាតិ

ជលផលខេត្តស្ទឹងត្រែង ដកហូតឧបករណ៍ និងអប់រំ ធ្វើកិច្ចសន្យាជនល្មើសនេសាទជាង ១ពាន់នាក់

បានផុស

នៅ

នាយខណ្ឌជលផលខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានបញ្ជាក់ថា រយៈពេល ១៥០ថ្ងៃ ក្នុងរដូវបិទការធ្វើនេសាទ កម្លាំងជំនាញខណ្ឌជលផល បានចុះល្បាតជិត ១០០លើក ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ និងអប់រំ ព្រមទាំងឱ្យអ្នកនេសាទ ធ្វើកិច្ចសន្យា ជាង ១,០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១នេះថា ក្នុងរដូវបិទនេសាទ ឆ្នាំ២០២១នេះ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាសហគមន៍ បានចុះល្បាតសង្កេតឃើញថា ប្រជាអ្នកនេសាទបានចូលរួមអនុវត្តបានល្អជាងឆ្នាំកន្លងទៅ ក្នុងការចូលរួមអភិរក្សត្រីមេពូជ។

លោកបន្តថា ជាមួយគ្នានេះ ក្រុមឆ្នាំ និងសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយប្រជាសហគមន៍នេសាទ បានអប់រំប្រជានេសាទចំនួន ៤៧៧នាក់ ដែលប្រើឧបករណ៍មងបណ្តែតក្នុងអន្លងអភិរក្ស ក្នុងរដូវបិទនេសាទ។ ព្រមានដោយធ្វើកិច្ចសន្យា ចំពោះអ្នកនេសាទដែលនៅតែបន្តនេសាទនៅក្នុងរដូវបិទនេសាទចំនួន ២២៦នាក់ និងធ្វើកិច្ចសន្យាចំពោះអាជីវករប្រមូលទិញត្រី ដែលបានពីការនេសាទខុសច្បាប់ ឬប្រើឧបករណ៍ខុសច្បាប់ចំនួន ៣២នាក់។

លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចបាន កសាងសំណុំរឿងទៅតុលាការចំនួន ០៥ករណី ទាក់ទងនឹងបទល្មើសនេសាទ ឧបករណ៍ឆក់ត្រី។ ដកហូតមងបណ្តែតដែលលួចនេសាទនៅក្នុងរដូវបិទនេសាទ និងតំបន់អភិរក្សសត្វផ្សោតបានប្រវែងប្រមាណ ២៥,៨០០ ម៉ែត្រ និងសន្ទូររនងចំនួន ៧៩០ផ្លែ។ រឹបអូសស្បៃមុងប្រវែង ៣,៤៩០ម៉ែត្រ លបប្រើស១០០ ប្រវែង ២៣០ម៉ែត្រ និងសាច់អួនប្រវែង ៦៧០ម៉ែត្រ

ជាមួយគ្នានេះ សមត្ថកិច្ចព្រមទាំង ដកហូតក្បាលឆក់ ត្រី០៣គ្រឿង អាគុយ ០៣គ្រឿង ទូក-ម៉ាស៊ីន ០៦គ្រឿង លប ៦៣គ្រឿង របាំងព្រួល ៦០ម៉ែត្រ ថ្នងដងត្រី ០៤គ្រឿង ដាយ ០១មាត់ ប្រវែង ១៥ម៉ែត្រ លូស្បៃមុង ១២មាត់ និងបំផ្លាញបង្គោល ២០០ដើម។       

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១តុលានេះទៅ ជារដូវបើកឱ្យធ្វើនេសាទវិញហើយ ទន្ទឹមគ្នានេះខណ្ឌជលផលបានអំពាវនាវបងប្អូនប្រជាអ្នកនេសាទទាំងអស់ បន្តការពារត្រីមេពូជ ដោយនាំគ្នាគោរពច្បាប់ជលផល មិនធ្វើនេសាទក្នុងអន្លងអភិរក្ស និងតំបន់ហាមឃាត់ មិនប្រើឧបករណ៍នេសាទខុសច្បាប់ដែលបង្កផលប៉ះពាល់ពពួកត្រីជិតផុតពូជ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម