សន្តិសុខសង្គម
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កម្ទេចសាច់អួនខុសច្បាប់ ជាង២៥០០០ម៉ែត្រ
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កម្ទេចចោលសាច់អួនខុសច្បាប់ជាង ២៥ ០០០ ម៉ែត្រ រយៈពេលមួយខែ ក្នុងបេសកម្មបេសកម្មបង្រ្កាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ សំណេះសំណាលសាកសួរ សុខទុក្ខកម្លាំងអនុវត្តបេសកម្មបង្រ្កាបបទល្មើសនេសាទជុំវិញបឹងទន្លេសាប នៅកោះក្របី ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ រាយការណ៍ដោយលើកឡើងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ អស់រយៈពេលជិតមួយខែកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី នៅឃុំផាត់សណ្តាយ ក្នុងការបំពេញភារកិច្ចទទួលបានលទ្ធផលជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូនដោយបានកម្ទេចរបាំងសាច់អួនខុសច្បាប់ធ្ងន់ធ្ងរជាង ២៥ ០០០ម៉ែត្រ សហការចាប់ឃាត់ខ្លួនជនល្មើសនេសាទ ឆក់ត្រជាក់ ចំនួនពីរនាក់ ប្រគល់ជូនសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ថ្លែងនូវការកោតសរសើរចំពោះ កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិរបស់ខេត្តកំពង់ធំ ដែលប្រចាំការនៅឃុំផាត់កណ្ដាយ ព្រមទាំងអាជ្ញាធរដែនដី ក្នុងការបំពេញភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរៈភូមិន្ទ រួមជាមួយលោកអភិបាលខេត្តកំពង់ធំ បានប្រគល់ជូន។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ បានផ្សព្វផ្សាយបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ លើការការអនុវត្តន៍នូវវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសនេសាទ មិនឱ្យមានការកើតឡើងជាថ្មី ដើម្បីរក្សាធនធានមច្ឆ:ជាតិ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

លោកឧត្តមសេនីយ៍ទោ បានប្រគល់ជូន ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងស្បៀងអាហារគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់កងកម្លាំងអន្តរាគមន៍ ដើម្បីធានាក្នុងការបន្តធ្វើសកម្មភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ៕
អត្ថបទ៖ ឈាង មករា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


