Connect with us

ព័ត៌មានជាតិ

ឃាត់មេខ្យល់​​ លួច​ដឹក​ពលករ តាម​ម៉ូតូកង់​បី​​ បម្រុង​ឆ្លង​ដែន​​ទៅ​ថៃ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ម្នាក់លួចដឹកពលករ៥នាក់តាមម៉ូតូកង់បីបំរុងលួចឆ្លងដែនទៅរកកាងាធ្វើនៅស្រុកថៃដោយខុសច្បាប់ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រុកថ្មពួក ធ្វើការឃាត់ខ្លួនពេលដែលនគរបាលប៉ុស្តិ៍ដើរល្បាតចម្ងាយ​៣០០ម៉ែត្រខាងលិច រង្វង់មូលបឹងត្រកួន ត្រង់ចំណុចការ៉ាស់សាំង ក្នុងភូមិសាស្ត្រភូមិវល្លិ៍ប្រេង ឃុំគោករមៀត។ ជនសង្ស័យមានឈ្មោះ សៅ ឆដា ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា កំលាំនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតល្បាតខាងលិចរង្វង់មូលបឹងត្រកួនប្រទះឃើញប្រជាពលរដ្ឋប្រុស-ស្រី ១ក្រុមមានគ្នាចំនួន៥នាក់ ក្នុងនោះក្មេង២នាក់ មានទីលំនៅភូមិប៉ែន ឃុំលៀច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងមានអ្នកបើកម៉ូតូកង់បីមកដឹក ដោយមានការសង្ស័យក៏សួរនាំ ទើបដឹងថា ប្រជាពលរដ្ឋទាំងនោះមានបំណងឆ្លងដែនទៅថៃដោយមានអ្នកបើកម៉ូតូកង់បីមកទទួលយក។ ក្រោយពីសួរនាំបានបញ្ជូនប្រជាពលរដ្ឋនិងអ្នកបើកម៉ូតូកង់បីទៅអធិការដ្ឋាននគរបាល ស្រុកថ្មពួក បន្តសួរនាំនិងមានវិធានការតាមនិតិវិធីបន្ត។

លោកវរសេនីយ៍ទោ ស៊ុន សារឿន ថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត នគរបាលស្រុកថ្មពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៅ ឆដា ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាគេពិតជាមានបំណងដឹកពលករ ខ្មែរទាំង៥នាក់ ក្នុងនោះក្មេង២នាក់ ឆ្លងទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយយកថ្លៃដឹកចំនួន៥០០បាត ក្នុង១នាក់ ដឹកឆ្លងទៅដល់ផ្លូវជាតិក្នុងដីថៃ។ ផ្អែកទៅលើចម្លើយសារភាពជនសង្ស័យ កំលាំជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីនៅព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១។ដោយឡែកពលករទាំង៥នាក់ បានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម