ព័ត៌មានជាតិ
កំពុងល្បីរឿងហូបដំបងយក្ស ស្រាប់តែ សុន ស្រីពេជ្រ ចេញមកនិយាយធ្ងន់ៗ
បើតាមការកត់សម្គាល់រយៈពេលប៉ុន្មានថ្ងៃមកនេះ បានផ្ទុះនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងល្បីរីកសុះសាយពេញបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញប្រធានបទបរិភោគដំបងយក្សជាមួយអំបិលម្ទេស។

បន្ទាប់ពីកើតមានរឿងរ៉ាវនេះឡើង គេឃើញមានផ្ទុះឡើងនូវការវែកញែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងមហាជនមួយចំនួនធំ។ ក្នុងនោះ ដោយសារហេតុផលនេះហើយ ទើបមានការអំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់លើករណីនេះ។

ដោយឡែក ងាកមកចាប់អារម្មណ៍លើតារាចម្រៀងចេះគ្រប់ទម្រង់សិល្បៈទាំងសម័យ និងបុរាណ សុន ស្រីពេជ្រ ឯណោះវិញ ក៏បានបញ្ចេញមតិលើរឿងរ៉ាវនេះដែរ ដោយនាងបានផ្ដាំផ្ញើថា សូមប្រុងប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត។

ផ្អែកតាមរយៈសំណេររបស់អ្នកនាង សុន ស្រីពេជ្រ បានលើកឡើងទស្សនៈដោយខ្លីថា ឃើញតែគេផុសរាល់ថ្ងៃ អារឿងញ៉ាំដំបងយក្ស ឬប្រទាលបាតដៃហ្នឹង ប្រយ័ត្នប៉ះចំអាមិនស្គាល់ច្បាស់ ឬសត្វនោមដាក់ពុលងាប់វើយ។

ការលើកឡើងរបស់តារាចម្រៀង សុន ស្រីពេជ្រ ខាងលើនេះ បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រនិងស្នើឲ្យបញ្ឈប់ចែករំលែក ឬបំផុសការបរិភោគដំបងយក្សនេះទៀត៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


