Connect with us

ព័ត៌មានជាតិ

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​វីដេអូ​រាំ​របស់​យុវតី​មួយរូប​ ដែល​គេអះអាងថា ជាកូនស្រី​របស់​លោក ឆែម​ សាវុធ មាន​ឈ្មោះថា សូនីតា ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានមន្ទិល​សង្ស័យ​ថា យុវតី​រូប​នោះ​ពិត​ជា​ជាប់​សាច់ឈាម​ ឬ ជា​កូន​ស្រីបង្កើត​របស់លោក ឆែម​ សាវុធ។

ដើម្បី​ស្រាយ​មន្ទិល​សង្ស័យ​ ម្ចាស់​អាខោន​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ជាកូនស្រីរបស់លោក​ឆែម សាវុធ ដែល​មាន​ឈ្មោះ​ សូនីតា បាន​ធ្វើ​ការ​ចេញ​វីដេអូ​ ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​របស់​កញ្ញា ដោយសារ​វីដេអូ​មួយ​នេះ បាន​បែក​ធ្លាយ​នៅ​ក្នុង​បណ្ដាញ​សង្គម ជាច្រើន​ ទើប​កញ្ញា​ចេញ​មុខ​បកស្រាយ​ គឺ​កញ្ញា​មិន​មាន​ជាប់​សាច់​ឈាម ឬ ជា​កូន​ស្រី​របស់​លោក ឆែម​ សាវុធ​នោះ​ទេ។

កញ្ញា​ក៏​បាន​បក​ស្រាយ​នៅ​ក្នុង​វីដេអូ​នេះ​ថា សូម​បងប្អូន​សាច់ញាតិ មិត្តភក្តិ​ កុំ​មាន​ការភ័ន្ត​ច្រឡំ​ ហើយ​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​បង​ប្អូន​ជួយ​ចែក​រំលែក​វីដេអូ​បកស្រាយ​នេះ និង សូមឲ្យ​បងប្អូន​ជួយ កូពី លីង​វីដេអូ​នេះ ចែក​ចាយ​តៗ​គ្នា​ដើម្បីឲ្យ​បាន​ដឹងផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម