Connect with us

ព័ត៌មានជាតិ

ផ្សារ​បន្លែច្បារអំពៅ​ ​អ្នក​លក់​និង​អ្នក​ទិញ អត់​​បង្ហាញ​កាត​ចាក់​វា៉ក់សាំង​អត់​ឲ្យចូល

បានផុស

នៅ

ភ្នំពេញ៖ យោងតាមប្រភពពីលោកសាន់ ប៊ុនណា ប្រធានគណកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១២ខែតុលានេះថា ចំពោះបងប្អូនដែលជាអ្មកលក់និងអ្នកទិញបើពុំបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ​១៩​គឺមិនអនុញាតិឲ្យចូលផ្សារឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានគ្រប់គ្រងផ្សារបានបន្តថា បើគិតត្រឹមថ្ងៃទី១២ខែតុលានេះ គឺបងប្អូនអាជីវករលក់ដូរក្នុងផ្សារបន្លែច្បារអំពៅរួមទាំងកម្មករអូសរទេះក្នុងផ្សារ ក៏ដូចជាគណះកម្មការនិងសន្តិសុខផ្សារ បានពាក់បណ្ឌចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ​១៩​បាន​១០០ភាគរយហើយ។ ក្នុងនោះចំពោះបងប្អូនអតិថិជនដែលចូលទិញអីវ៉ាន់ក្នុងផ្សារវិញ គឺពួកគាត់អនុវត្តន៍បាន​៧០​ភាគរយ។ ប៉ុន្តែបើពុំបង្ហាញកាតចាក់វ៉ាក់សាំងតាមច្រកចេញចូលក្នុងផ្សារទេនោះ គឺមិនអនុញាតិឲ្យចូលផ្សារឡើយ។

លោកប្រធានគ្រប់គ្រងផ្សារបន្លែច្បារបន្លែច្បារអំពៅដែលមានទីតាំងក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ចំពោះប្រភេទកាតចាក់វ៉ាក់សាំងដែលត្រូវអនុញាតិឲ្យប្រើប្រាស់តាមផ្លូវការសម្រាប់ចេញចូលនិងលក់ដូរក្នុងផ្សារនោះគឺទី១ បណ្ឌពណ័ខៀវ .ទី២ បណ្ឌចេញដោយ​ក្រសួងការពារជាតិ.ទី៣ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងចេញដោយក្រសួងការពារជាតិនិងទី៤លិខិតអនុញាតិចេញពីមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩។

ក្នុងនោះលោកប្រធានគ្រប់ផ្សារបន្លែ ក៏ដូចជាបងប្អូនអាជីវករលក់ដូរក្នុងផ្សារ បានប្តេជ្ញាចិត្តគោរពនិងអនុវត្តន៍វិធានការ៣កុំ ៣ការពារឲ្យបានគ្រប់ៗគ្នា ដើម្បីបានលក់ដូរចិញ្ចឹមជីវិតជារៀងរហូត។ ម្យ៉ាងទៀតនៅតាមបណ្តាច្រកចេញចូលផ្សារបន្លែគឺមានដាក់ម៉ាសុីនវាស់កំដៅក្នុងបំណងស្វែងរកអ្នកជំងឺដែលមានបំណងចេញចូលក្នុងផ្សារទៀតផង៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម