ព័ត៌មានជាតិ
កូនឈើចម្រុះជាង៥ពាន់ដើមទៀត ត្រូវបានចែកជូនសាធារណជន
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា កូនឈើចម្រុះចំនួន ៥,១១៤ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ កូនឈើទាំងនោះ ត្រូវបានប្រគេនជូនដល់ព្រះសង្ឃ ព្រមទាំងដល់សាធារណជន ដែលបានស្នើសុំយកទៅដាំនៅទីតាំងវត្តអារាម សាលារៀន ដីឯកជន និងទីតាំងផ្សេងៗទៀតទាំងក្នុងខេត្តសៀមរាប និងបណ្ដាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។
ដើមឈើដែលផ្តល់ជូននៅពេលនោះរួមមាន ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,១៤០ដើម ដើម្បីយកទៅដាំបន្ថែមលម្អក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល៤០០ដើម រំដួល១០០ដើម ថ្កុល២០០ដើម ផ្ញៀវ១០០ដើម គូលែន១០០ដើម និងម៉ាក់ប្រាង៤០ដើម ។
ប្រគេនកូនឈើជូនព្រះគ្រូបញ្ញាវិសាលវង្ស ឆយ រតនៈ គង់នៅវត្តព្រះឥន្ទកោសីយ៍ ចំនួន១,២០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជប់រំដេង ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងដាំលម្អសងខាងផ្លូវនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងរំដួល១០០ដើម។
ផ្តល់កូនឈើជូនតំណាងវរៈសេនាតូចការពារអាកាសនៃយោធភូមិភាគទី៤ ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅបរិវេណកងអនុសេនាធំទី១ និងទី២ ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងដាំនៅបរិវេណទីបញ្ជាការវរៈសេនាតូច ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម និងច្រេស៥០ដើម។
ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៤៤០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងនៅនាយកដ្ឋាន។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម រំដួល១០០ដើម និងក្ងោកតូច៤០ដើម។
ផ្តល់កូនឈើជូនលោក ជិន ម៉ារឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៣៤ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម ច្រេស៥ដើម រំដួល៤ដើម អង្គារបុស្ស៣ដើម ថ្កុល៣ដើម ក្ងោកធំ២ដើម និងក្ងោកតូច២ដើម ។
ផ្តល់កូនក្ងោកជូនតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ចំនួន២,០០០ដើម ដើម្បីយកទៅដាំលំអនៅតាមបណ្តាឃុំនានាជាប់នឹងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៨ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់៕
អត្ថបទ៖ គឿនវេតឮ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល