Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ អនុវត្តវិធានការក្តៅ លើការរំលោភដីចំណីផ្លូវសាធារណៈ ពីសំណាក់អាជីវករ នៅផ្សារអូរជ្រៅ

បានផុស

នៅ

អាជ្ញាធរស្រុកអូរជ្រៅ បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះអនុវត្តវិធានការក្តៅ តាមរយៈការកាយផ្តាច់ផ្លូវដើម្បីដាក់លូរំដោះទឹក លើទីតាំងដីចំណីផ្លូវរថភ្លើង ដែល​ត្រូវបាន​អាជីវករ និង​ប្រជាពលរដ្ឋ រស់នៅ​សាងសង់​លំនៅឋាន និង​ប្រកប​អាជីវកម្ម​លក់ដូរ នៅ​ចំណុច​ផ្សារ​គុត​សត ស្ថិតក្នុង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការអនុវត្ត​នេះ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​មកហើយ ចាប់តាំងពី​ម្សិលមិញ​ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ នេះ នៅ​ចំណុច​ផ្សារ​អូរជ្រៅ ស្ថិតក្នុង​ភូមិ​យាង​ថ្មី ឃុំ​គ​ត៌​សត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក​អនុ​ភូមិ​យាង​ថ្មី បានឱ្យដឹងថា នេះ​ជាការ​អនុវត្ត​វិធានការ​របស់​រដ្ឋបាល​ស្រុក​អូរជ្រៅ បន្ទាប់ពី​មាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក លេ​ខៈ ០៥៩/២១ សជណ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​យោងតាម​លិខិត លេ​ខៈ ៤៥១/២១ សជណ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ស្តីពី​ការទប់ស្កាត់ ការចាក់ដី លុប​ផ្លូវ​រំដោះ​ទឹក ការរំលោភ​យក​ដី​ចំណីផ្លូវ​សាធារណៈ និង​ដី​ចំណីផ្លូវ​រថភ្លើង ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ជម្រាបជូន​ដំណឹង​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងផ្លូវ​ជាតិ ផ្លូវ​រថភ្លើង ផ្លូវ​សាធារណៈ ប្រឡាយ និង​ផ្លូវ​រំដោះ​ទឹក​មួយចំនួន ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​រំលោភ​យ​កដី​ចំណី​ផ្លូវជាតិ ផ្លូវ​រថភ្លើង ផ្លូវ​សាធារណៈ ប្រឡាយ និង​ផ្លូវ​រំដោះ​ទឹក ដោយ​ប្រញាប់​រុះរើ និង​កែសម្រួល​នូ​វ​សំណង់​ការ​ផ្សេងៗ ដែល​បាន​សាងសង់​លើដី​ចំណីផ្លូវ​ជាតិ ផ្លូវ​រថភ្លើង ផ្លូវ​សាធារណៈ ប្រឡាយ និង​ផ្លូវ​រំដោះ​ទឹក ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១ ជា​កំហិត។

ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ រដ្ឋ​បាន​ស្រុក​អូរជ្រៅ នឹង​អនុវត្ត​តាម​វិធានការ​ស្របច្បាប់ ស្តីពី​ផ្លូវថ្នល់ ហើយ​មិន​ទទួលខុសត្រូវ រាល់​ការខូចខាត​ទ្រព្យសម្បត្តិ របស់​បងប្អូន​ឡើយ។ លោក​អនុ​ភូមិ​បន្ត​ថា ការអនុវត្ត​នេះដែរ ក៏​ដើម្បី​រៀបចំ​ធ្វើ​សួន លំអ​សោភ័ណភាព​ផ្សារ ក៏ដូចជា​សោភ័ណភាព​ស្រុក​អូរជ្រៅ​នេះ ឱ្យមាន​ភាពស្រស់ស្អាត​ផងដែរ។ ជាមួយនឹង​ការអនុវត្ត​នេះ ប្រជាពលរដ្ឋ និង​អាជីវករ រស់នៅ​លក់ដូរ​មួយចំនួន លើដី​ចំណី​ផ្លូវ​រថភ្លើង ក្នុងភូមិ​សាស្ត្រ​ខាងលើ បាន​សម្តែង​នូវ​ការចូលរួម និង​រីករាយ ដែល​អាជ្ញាធរ​មានគំនិត​រៀប​ចំ​អភិវឌ្ឍ​សួន​ច្បាប់ និង​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក តែ​ក៏​សូមឱ្យ​អាជ្ញាធរ​រៀបចំ​ឱ្យមាន​សមភាព និង​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស បើ​កាយ​ផ្លូវ​ហើយ ត្រូវ​ដាក់លូ​វិញ​ភ្លាមៗ​ផង កុំ​កាយ​តែ​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ ហើយ​គ្មាន​ដាក់លូ ឬ​អភិវឌ្ឍ​អ្វី​ទាំងអស់នោះ ។

​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត បាន​សម្តែង​ការមិន​ពេញចិត្ត និង​ប្រឆាំង​ចំពោះ​ការរៀបចំ ធ្វើ​សួន​របស់​អាជ្ញាធរ​ស្រុក ដោយបាន​លើកឡើងថា ពួកគាត់​បានរស់នៅ​ទីនេះ រយៈពេល​យូរ​ឆ្នាំ​មកហើយ ហើយ​បើ​អាជ្ញាធរ​ចង់​កាយ​ដី​ដាក់លូ ពួកគាត់​នឹងចូលរួម​ជាមួយ ហើយ​បើ​កាយ​ទៅ​ប៉ះ​សំ​យ៉ាប ឬ​ផ្នែក​ណាមួយ​តិចតួច ពួកគាត់​នឹង​ព្រម​រុះរើ​តាម​ភាពជាក់ស្តែង តែបើ​ឱ្យ​ពួកគាត់​រុះរើ សំណង់ផ្ទះ​ទាំងអស់​របស់​ពួកគាត់ ដែល​បាន​សាងសង់​លើដី​ចំណីផ្លូវ​រថភ្លើង​នេះ គឺពួកគាត់​មិន​ព្រម​នោះ​ទេ ព្រោះ​ពួកគាត់​មិនដឹង​ទៅ​រស់​នៅឯណា​ឡើយ៕

អត្ថបទ៖ ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម