Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ ខេត្ត​សៀមរាប ទទួល​បាន​ទិន្នផល និង​តម្លៃស្រូវ ល្អជាងឆ្នាំមុនបន្តិចបន្តួច

បានផុស

នៅ

មន្ទីរកសិកម្មខេត្តសៀមរាប បានចេញរបាយការណ៍នាដើមខែធ្នូនេះថា ឆ្នាំ២០២០នេះ បើទោះ ជាមាន ជំនន់ទឹកភ្លៀង តែស្រូវរដូវវស្សាអាចស្តារវិញបាន និងរក្សាបានទំហំលទ្ធផលលើសផែនការ ( ១០២% ) ហើយកសិកររីករាយដោយទទួលបានទិន្នផល និងតម្លៃស្រូវប្រសើរជាងឆ្នាំមុន បើទោះជាក្នុង​កម្រិត​ តិច​តួច​យ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានបង្ហាញឲ្យដឹងថា​ ការងារបង្ក​បង្កើនផលស្រូវរដូវវស្សា ដែលបានបញ្ចប់ទៅហើយនោះ បើទោះជាជួបបញ្ហាជំនន់ទឹកភ្លៀងយ៉ាងណាក្តី  តែ​មិនធ្ងន់ធ្ងរនោះឡើយ ហើយឆ្នាំនេះ សម្រេចបានលើផ្ទៃដីសរុបជិត ១៩១ពាន់ហិកតា ស្មើនឹងជាង​១០២​%​ នៃផែនការ ( ១៨៦ពាន់ហិកតា )។  

នៅក្នុងរដូវចម្រូតនេះ គិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ការប្រមូលផលស្រូវសម្រេចបានសរុប ចំនួន​ជាង​១៤៣ពាន់ហិកតា ក្នុងនោះស្រូវស្រាល បានជាង ៤ម៉ឺន២៣០ហិកតា  ស្មើនឹងជាង៩៦% លើផ្ទៃ​ដីដែល​បាន​អនុវត្ត ដោយទទួលបានទិន្នផលជាមធ្យម២តោន៧០០គីឡូក្រាមក្នុង១ហិចតា  ស្រូវ​កណ្ដាល​ច្រូត​កាត់​បាន​ជាង១០ម៉ឺន១ ៣៥០ហិកតា ស្មើនឹងជាង៩៦%  ទទួលបានទិន្នផល​ជាមធ្យម២តោន​៨០០គីឡូ​ក្រាម ក្នុង១ហិកតា  ស្រូវចម្ការ ​ប្រមូលផលបានប្រមាណជិត​ ១ ៧០០ហិកតា ស្មើនឹង១០០%  ទទួលបាន​ទិន្នផលជាមធ្យម ២តោន៧០០គក្រ ក្នុង១ហិចតា។ តួលេខ​នៃទិន្នផលនេះ កើនឡើង​បន្តិចបន្តួច​ បើ​ធៀប​ទៅនឹងឆ្នាំមុន។  

របាយការណ៍ដដែល ក៏បានឲ្យដឹងដែរ អំពីតម្លៃកសិផល​ ដូចជាប្រភេទស្រូវសែនក្រអូប និងស្រូវផ្ការំដួល កសិករ​លក់ស្រូវសើមក្រោយពីច្រូតកាត់ភ្លាមៗ បានក្នុងតម្លៃ ពី ១ ០០០រៀល ដល់ ១ ១៥០រៀលក្នុង​១​គីឡូ​ក្រាម  ស្រូវ​ចម្រុះ​(សើម) តម្លៃពី៨៥០ ទៅ ៩៥០រៀល ក្នុងគីឡូក្រាម។ តម្លៃនេះ គឺជាតម្លៃមួយ​ដែល​កសិករអាចទទួលយកបាន បើទោះជាស្ថិតក្នុង​កម្រិត​មិនលើសខ្ពស់ជាងឆ្នាំមុនក៏ដោយ។

​ក្នុងរបាយការណ៍បញ្ជាក់ដែរថា  មកដល់ដើមខែធ្នូនេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២០-២០២១ កសិករកំពុងមានចលនាភ្ជួររាស់បានប្រហែលជិត ១ម៉ឺន២ពាន់ហិកតា ដែលការភ្ជួររាស់ទាំងនោះ ត្រូវបានអនុវត្តដោយដោយគ្រឿងយន្ត  ស្មើនឹងជិត៥០% នៃផែនការ ២២ពាន់ ៥៨៥ហិកតា ក្នុងនោះមាន​ស្រូវប្រដេញទឹក ប្រមាណជាង ៧ ០០០​ហិកតា និងប្រាំងរនាម ជាង៤ ០០០ហិកតា៕ 

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤៧ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម