ព័ត៌មានជាតិ
មុខរបរចិញ្ចឹមកណ្ដុរប្រែង ខ្វៃលក់លើទីផ្សារ អាចរកចំណូលកាក់កបគ្រាន់បើ
សត្វកណ្ដុរប្រែង ត្រូវបានគេសង្កេតឃើញរស់នៅក្នុងស្រែតាមបែបធម្មជាតិ ដែលអ្នកនិយមបរិភោគច្រើនតែដាក់អន្ទាក់ ឬប្រើវិធីផ្សេងៗ ដើម្បីបានមកធ្វើម្ហូប ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានកសិករ យកមកចិញ្ចឹមក្នុងអាងស៊ីម៉ុង់ ធ្វើជាកណ្ដុរខ្វៃ សម្រាប់លក់នៅលើទីផ្សារ អាចទទួលបានចំណូលកាក់កបគួរសមដើម្បីផ្គត់ផ្គង់គ្រួសារ។

ជាក់ស្ដែង កសិករមួយរូប បានងាកមកប្រកបរបរចិញ្ចឹមកណ្ដុរប្រែងក្នុងសហគមន៍ ហាក់ទទួលបានការចាប់អារម្មណ៍ ខណៈបច្ចុប្បន្នមានតម្រូវការច្រើន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដែលស្ថិតនៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
លោក មុយ រ៉ើន ជាអតីតពលករសំណង់នៅប្រទេសថៃ ដោយមើលឃើញការចិញ្ចឹមកណ្តុរនៅប្រទេសថៃ ហើយក៏គិតថាថ្ងៃណាមួយវិលត្រឡប់មកស្រុកវិញរករបរមួយសម្រាប់ចិញ្ចឹមគ្រួសារ លោកក៏ផ្តើមចិញ្ចឹមកណ្តុរប្រែង នៅពេលវិលមកស្រុកវិញក្នុងឆ្នាំ២០២១ ដោយឈប់ទៅធ្វើការជាកម្មករនៅស្រុកថៃទៀតហើយ។

លោកថា «ការចិញ្ចឹមកណ្ដុរប្រែង មិនពិបាកនោះឡើយ ដោយយើងរៀបចំជាលូ ឬអាងស៊ីម៉ង់ ហើយដាក់ចំណីឱ្យវាស៊ីមួយថ្ងៃម្តង ដែលកណ្តុរចិញ្ចឹម ពួកវា ស៊ីដូចតែ កណ្តុរស្រែអ៊ីចឹងដែរ»។
យ៉ាងណាមិញ រហូតមកដល់បច្ចុប្បន្ន កសិកររូបនេះ មានអាងសម្រាប់ដាក់កណ្តុរជាង ១០០ ហើយលោកចិញ្ចឹមលក់កូន និងសាច់ ពិសេសជាងនេះទៅទៀត លោកអាចធ្វើជាកណ្តុរខ្វៃ សម្រាប់អតិថិជន អាចកុម្ម៉ង់យកទៅបរិភោគបានថែមទៀតផង ដោយក្នុងមួយខែៗអាចរកចំណូល ជាមធ្យម ៥០០ ដុល្លាអាមេរិក ដែយអាចផ្គត់ផ្គង់កណ្តុរសាច់ពី ៧០ ទៅ ១០០ គីឡូក្រាម។

កសិកររូបនេះ បានបន្តដែរថា បច្ចុប្បន្ន គឺសម្បូរអ្នកនិយមបរិភោគសត្វកណ្តុរ ពិសេសកណ្តុរខ្វៃ ដោយសព្វថ្ងៃលោកថា ខ្វះកណ្តុរក្នុងការផ្គត់ផ្គង់ដល់អតិថិជន ហើយសម្រាប់អ្នកចិញ្ចឹមកណ្តុរលោកទទួលទិញវិញ។ បន្ថែមពីនេះ លោករីករាយនឹងចែកបទពិសោធន៍ចិញ្ចឹមមិនថាទិញពីលោក ឬចិញ្ចឹមនៅកន្លែងផ្សេងក្តី លោកមិនប្រកាន់នោះឡើយ ហើយសព្វថ្ងៃជីវភាពរបស់ក្រុមគ្រួសារលោកបានគ្រាន់បើដោយសារបានពីការចិញ្ចឹម និងលក់សាច់កណ្ដុរប្រែង ពិសេសគឺ កណ្ដុរខ្វៃតែម្ដង៕
អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


