Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើអាស៊ានទប់ស្កាត់គ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ ដល់សកលលោក

បានផុស

នៅ

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់បណ្ដាប្រទេសសមាជិកអាស៊ាន ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ២០១៦-២០២៥។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀននៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា វិបត្តិសកលកូវីដ-១៩ នៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក ដែលទាមទារឱ្យបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងតំបន់ក៏ដូចជាពិភពលោក ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេល ចំពោះសកម្មភាពបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយទៀត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានបន្តថា៖ “ទោះបីយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក៏ពិតមែន តែយើងទាំងអស់គ្នាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនតាមរយៈយន្តការជាតិ និងសហប្រតិបត្តិការអន្តរជាតិជាច្រើនដែលក្នុងនោះមាន ការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពរបស់អាស៊ានស្តីពី សន្តីសុខសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ ជាផែនទីវិថីមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា”។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានលើកឡើងទៀតថា បន្ថែមពីនេះការអនុវត្តផែនការសកម្មភាពនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ដែលយើងទាំងអស់គ្នាទទួលបាននូវសមិទ្ធិផលគួរឱ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមថា មេរៀន និងបទពិសោធន៍នាពេលកន្លងមក ពិតជាបានជួយបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផល រួមនិងនិរន្តភាព នៃការឆ្លើយតបលើបញ្ហាគ្រឿងញៀន សាមគ្គីភាព ឆន្ទៈមោះមុត យន្តការច្បាស់លាស់ ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការល្អគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ-អន្តរជាតិនាំឱ្យការប្រយុទ្ធគ្រឿងញៀនមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធបានបញ្ជាក់ថា៖ “ឈរលើទស្សនៈនេះ និងដោយផ្អែកលើស្ថានភាពជាក់ស្តែង និងនិន្នាការនៃការផលិត ចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ដែលនៅពុំទាន់ថមថយនៅឡើយ នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ខ្ញុំកត់សម្គាល់ឃើញថា យន្តការអាស៊ាន ពិតជាបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងដោយគ្រឿងញៀន មិនត្រឹមតែក្នុងតំបន់ ក៏ដូចជាពិភពលោក ដូចដែលអង្គប្រជុំយើងបានជ្រាបពីការលើកឡើងខាងដើមរបស់ តំណាងប្រទេសជាសមាជិកនីមួយៗ”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម