មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម

បានផុស

នៅ

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ ទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ មន្ត្រី​ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅ​ផ្សារ​សមាគមន៍ ស្ថិតក្នុង​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការ​ពិនិត្យ​នោះ​សមត្ថកិច្ច​ចំរុះ​ដកហូត​បាន​ផលិតផល​ល្មើស-​សណ្តែក​បំពង Tang Sok Hak ចំនួន ១០៩​កញ្ចប់​ស្មើ ៣.០៥២​គីឡូក្រាម-​ទឹកក្រូច Coca Cola ចំនួន ១៤៥​ដប ស្មើ ៨៧​លីត្រ​-​ម្សៅ​ស៊ុប Knor ចំនួន ១១០​កញ្ចប់ ស្មើ ១.៨៧​គីឡូក្រាម​-​មី​ម៉ា​ម៉ា​កំប៉ុង ចំនួន ៧២​កំប៉ុង ស្មើ ៤.៣២​គីឡូក្រាម​

-​ស្ករ Milky Vitamin ចំនួន ៣​កំប៉ុង ស្មើ ១.៥​គីឡូក្រាម -​ទឹកក្រូច​ចម្រុះ​ដប​ធំ ចំនួន ១៤​ដប ស្មើ ១៧.៥​លីត្រ-​ភេសជ្ជៈ Aqurius ចំនួន ៤​កំប៉ុង ស្មើ ១.៣២​លីត្រ-​ភេសជ្ជៈ Spite ចំនួន ៤​កំប៉ុង ស្មើ ១.៣២​លីត្រ-​ទឹកដោះគោ Dutch Mill ចំនួន ១​ដប ស្មើ ០.៤​លីត្រ-​ទឹកក្រូច Fanta ដប​តូច ចំនួន ១០​ដបស្មើ ៤.៥​លីត្រ​សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម។

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ ក្នុង​សកម្មភាព​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​បាន​ធ្វើ​ការពិន័យ​អន្តរការណ៍​ដោយ​សរសេរ​បង្កាន់ដៃ​បង់ប្រាក់​នៅនឹងកន្លែង​ទៅ​ឲ្យ​បុគ្គល​ល្មើ​ស​ចំនួន ៣​នាក់ ស្មើ ៣​ច្បាប់​ផងដែរ​។ មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ផលិតផល​ខូចគុណភាព និង​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ តាម​ផ្សារ​នោះ​ពេល​ដែល​ប្រជាពលរដ្ឋ​ទិញយក​ទៅ​បរិភោគ​ធ្វើ​ឲ្យ​ខូចសុខភាព​ហើយ​ទំនិញ​ទាំងអស់​នេះ​និង​ត្រៀម​យកទៅ​ដុត​កំទេចចោល​នៅ​ថ្ងៃ​ខាង​មុននេះ​ផងដែរ។

មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​មានប្រសាសន៍ថា​ បណ្ដា​អាជីវករ មួយចំនួន​តូច​នៅតែ​បន្ត​បំពាន​យក​ទំនិញ​ខូចគុណភាព និង​ហួសកា​លប​បរិ​ច្ឆេទ​ប្រើ​ប្រាស់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​យក​មក​ដាក់ តាម​ផ្សារ​ក្នុងនោះ​មាន​ទាំង​ផលិតផល​ទំនិញ​មួយចំនួន​គ្មាន​ផ្លាកសញ្ញា​បិទ​ស្លាក​សញ្ញា​ជា​ភាសា​ខ្មែរ គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ប្រភព​ផលិត​ក្លែងក្លាយ ដែលជា​ហេតុ​បង្ក​ការលំបាក​ក្នុងការ​ស្រាវជ្រាវ​ទប់ស្កាត់​និង​បង្ក្រាប​ហើយ​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាយថាហេតុ​ដល់​សុខភាព​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ជាដើម​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services