Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ ៖ ​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ជា​បញ្ហា​សុខភាព​សាធារណៈ

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អះអាង​ថា ​បញ្ហា​ឱសថ​ក្លែងក្លាយ​និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ជា​បញ្ហា​សុខភាព​សាធារណៈ​ និង​ជា​អាទិភាព​មួយ​ដ៏​សំខាន់ ដែល​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ទាន់​ពេល​វេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ ដែល​មាន​ចំនួន​សរុប​ជាង ៥៤០ តោន​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​នេះ​ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បន្ត​ថា​«​ការរួម​គ្នា​ពី​មន្ត្រី​អនុវត្ត​ច្បាប់ និង​ប្រជាពលរដ្ឋ ក្នុង​ការ​ទប់ស្កាត់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺ​ដើម្បី​បម្រើ​ប្រយោជន៍​រួម ​ក្នុង​ការ​ការពារ​សុខភាព និង​អាយុជីវិត​ប្រជា​ពល រដ្ឋ ព្រមទាំង​បញ្ចៀស​នូវ​ហានិភ័យ​នានា​ ដែល​បង្កឡើង​ដោយ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​សម្រាប់​សង្គមជាតិ​»​។ ​លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា ​ការផលិត​, ការនាំចេញ​, ការ​នាំ​ចូល និង​ការ​ចែកចាយ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺជា​បទល្មើស​មួយ​ ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​«​ហេតុដូច​នេះ បន្ថែម​លើ​ការ​ដកហូត និង​ការ​កម្ទេច​ចោល​នូវ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​, មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ផ្ដន្ទាទោស​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ ជាអាទិ៍ អ្នក​នាំចូល និង​អ្នក​ចែកចាយ​ផលិតផល ឲ្យ​បាន​តឹងរឹង និង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រភេទ​នៃ​បទល្មើស​ ដែល​កំណត់​ក្នុង​ច្បាប់ ជាពិសេស ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ដើម្បី​ធានា​ការពារ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា និង​ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​ចេះតែ​កើតមាន និង​រីក​រាលដាល​ឡើង​បន្ត​ទៀត​»​។

​យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​, អាជ្ញាធរ​ដែនដី​, មន្ត្រីនគរបាល​យុត្តិធម៌ រួមទាំង​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​បាន​កោត​សសរ​ចំពោះ​ ការ​ចូល​រួម​សហកា​រយ៉ា​ង​ល្អ​ប្រសើរ​ពី​ប្រជាពលរដ្ឋ​, សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​ដែរ​។

​គួរ​បញ្ជាក់​ថា​ ផ​លិ​តផល​ក្លែងក្លាយ ដែល​ត្រូវ​ដុត​កម្ទេច​ចោល​នេះ រួមមាន​ចំនួន ៦ មុខ​ដូចជា​ផលិតផល​ឱសថ គ្រឿង​សំអាង ថ្នាំ​កសិកម្ម បារី​អេ​ឡិច​ត្រូ​និ​ក ផលិតផល​ប្រើប្រាស់ និង គ្រឿង​ឧបភោគ បរិភោគ សរុប​ចំនួន ប្រមាណ​ជាង ៥៤០​តោន​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អគ្គិភ័យ​លេប​ត្របាក់​ផ្សារកំពង់ពពិល ខាត​បង់អស់ជាង១​លាន​​ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម