បាត់​ស៊ីម៉ងត៍​ជាង​១៩៨តោន ទើប​តែដឹងការពិត – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បាត់​ស៊ីម៉ងត៍​ជាង​១៩៨តោន ទើប​តែដឹងការពិត

Published

on

ជនសង្ស័យ ៣នាក់ ដែលជាតៃកុងរថយន្តដឹក​ស៊ីម៉ងត៍​របស់ក្រុមហ៊ុន​មួយ ត្រូវបានថៅកែឃាត់​ខ្លួនប្រគល់​ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក្រោយពីដឹងថា ជនសង្ស័យទាំង ៣នាក់ បានលួច​ស៊ីម៉ង់ត៍​របស់ខ្លួន​យក​ទៅលក់ទៅឲ្យក្រុមហ៊ុនផ្សេង។

ករណីឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៨ ​​ នៅចំណុច ក្រុមហ៊ុនមួយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
 
​ជនសង្ស័យ​ ទី១ ឈ្មោះ  ហយ ហាញ ​ អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។  ទី ២ ឈ្មោះ អុល អន ​ អាយុ៣៩ឆ្នាំ  មុខរបរបើករថយន្ត ទីលំនៅភូមិ​ ​កណ្តាល ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល និង ទី ៣ ឈ្មោះ ហយ បញ្ញា ​ អាយុ៣៣ឆ្នាំ មុខរបរ បើករថយន្ត ទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។​

ចំណែកម្ចាស់បណ្ដឹងឈ្មោះ  ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ​ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាតំណាងឱ្យក្រុមហ៊ុន​។
 
​តាមសម្ដីពីឈ្មោះ​ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន ​ បានឲ្យដឹងថា​  កាលពី ដើម​ឆ្នាំ២០២០ ជនសង្ស័យទាំង៣នាក់ ​តែងដឹក​ស៊ីម៉ងត៍​ពីរោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពត មករាជ​ធានីភ្នំ​ពេញ ​ ប៉ុន្តែពេលជនសង្ស័យទាំង៣នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ង់ត៍យកទៅដាក់ តាមដេប៉ូក្នុង​រាជ​ធា​នីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួច​ស៊ីម៉ងត៍​យកទៅលក់ឱ្យម៉ូយផ្សេងៗ ។ 
 
ប្រភពបន្តថា នៅពេល​បុគ្គលិក​របស់ក្រុមហ៊ុនទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនីមួយៗ ភ្ញៀវបានឱ្យវិក្កយ​បត្រ​ទូទាត់លុយ ទើបដឹងថា បាត់ ស៊ីម៉ងត៍​ក្នុង ១រថយន្តអស់ពី ៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។

លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៨និង០០នាទីល្ងាច ប្រធានក្រុមហ៊ុន បានហៅជនសង្ស័យ​ទាំង៣នាក់ ខាងលើមកធ្វើការសួរនាំ ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពប្រាប់ថា ពួកគេ ពិត​ជាបានលួចបូម​ស៊ីម៉ងត៍​របស់ក្រមហ៊ុន​ យកទៅលក់ឱ្យម៉ូយផ្សេងៗ ប្រាកដមែន  ។ភ្លាមនោះ​ក្រុមហ៊ុន ក៏​បាន​ធ្វើការត្រួតពិនិត្យទៅលើ​ស៊ីម៉ងត៍​ដែល​​បាត់បង់ ឃើញថា​ មានការបាត់បង់​ស៊ីម៉ងត៍​ជាង ១៩៨តោន គិតជាទឹកប្រាក់សរុបចំនួន ១៤,៨៥០ ដុល្លារ (មួយម៉ឺនបួនពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ។
 
បច្ចុប្បន្នជនសង្ស័យទាំង​៣​នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ​សាងសំណុំរឿងបញ្ជូនទៅកាន់សា​លាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
 
អត្ថបទ ៖ រ៉ាវុទ្ធ
 

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ4 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ4 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ4 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ5 hours ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានពេញនិយម