Connect with us

ព័ត៌មានជាតិ

ទំនាស់​ដី​ម្ចាស់បុរី និងពលរដ្ឋ​ ៤ គ្រួសារ ឡើង​មក​តតាំង​គ្នា​មុខ​អភិបាល​ខេត្ត​កំពតថ្មី

បានផុស

នៅ

(ខេត្តកំពត)៖ ទំនាស់ដីរវាងម្ចាស់គម្រោងបុរី និងប្រជាពលរដ្ឋ៤គ្រួសារ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ដែលពលរដ្ឋអះអាងថាជា​អាងទឹក ដែលបន្សល់ទុកជាយូរមកហើយនោះ ត្រូវបានរកដំណោះស្រាយបញ្ចប់វិវាទ ពីសំណាក់ប្រមុខដឹកនាំខេត្តកំពតថ្មីគឺ ឯកឧត្តម ម៉ៅ ធនិន ខណៈរឿងរ៉ាវត្រូវបានបកស្រាយរវាងភាគីទាំងសងខាងរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបប្រជាពលរដ្ឋដើម្បីដោះស្រាយទំនាស់ នៅវេទិកាមុខសាលាស្រុកដងទង់ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អាជ្ញាធរពាក់ព័ន្ធថា ក្នុងនាមជាអ្នកគ្រប់គ្រងរដ្ឋបាលដែនដី ដែលប្រៀបបានជាឪពុកម្តាយរបស់ពលរដ្ឋ មិនគួរបណ្តែតបណ្តោយឱ្យរឿងរ៉ាវតូចតាច ក្លាយជារឿងរ៉ាវធំ ហើយដោះស្រាយមិនចេញបែបនេះទេ ព្រោះថាក្នុងនាមជាអាជ្ញាធរមានតួនាទីនិងមានសិទ្ធិគ្រប់គ្រាន់ក្នុងការវែកញែកខុស-ត្រូវ​ ក្នុងការសម្រេចកិច្ចការអ្វីមួយ ជូនប្រជាពលរដ្ឋដោយគ្មានភាពលំអៀង។

បន្ទាប់ពីជជីកសួរ និងបានស្តាប់ការលើកឡើងរបស់ភាគីជម្លោះទាំងសងខាងរួចមក ឯកឧត្តមអភិបាលខេត្តបានទទួលស្គាល់ថា ម្ចាស់ភាគីម្ចាស់បុរីគ្រាន់តែទទួលទិញសិទ្ធិអាស្រ័យផលពីប្រជាពលដ្ឋចំនួន១៩គ្រួសារ ប៉ុន្តែគម្រោងសាងសង់បុរីនេះ នៅមិនទាន់សម្រេចឱ្យនោះទេ ដោយរង់ចាំការសិក្សាផ្លូវច្បាប់ និងធ្វើវេទិកាពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋសិន ព្រោះការអភិវឌ្ឍនេះដើម្បីប្រជាពលរដ្ឋ មិនមែនសម្រាប់បុគ្គលពីរ ឬបីនាក់នោះទេ។

ដោយឡែកចំពោះប្រជាពលរដ្ឋ៤គ្រួសារដែលអះអាងថា ជាម្ចាស់ដីស្ថិតនៅក្នុងគម្រោងបុរីនោះដែរ នឹងទទួលបានដីវិញ ប្រសិនជាពួកគាត់ពិតជាមានដីពិតប្រាកដនៅទីនោះមែន។

ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើដល់ប្រជាពលរដ្ឋ ត្រូវចេះរក្សាសាមគ្គីគ្នា ត្រូវចេះយោគយល់ ចេះស្រលាញ់គ្នា រាប់អានគ្នាទៅវិញទៅមក ដោយត្រូវចាត់ទុកជាក្រុមគ្រួសារតែមួយ កុំឈ្លោះទាស់ទែងគ្នាដោយសារអាហារ៣ពេល កុំកុហកបោកប្រាស់គ្នាព្រោះតែលុយ ឬលាភសក្ការៈផ្សេងៗ កុំបំផ្លើស ឬបំពារបំពានគ្នា ហើយឈប់ខឹងចងគំនុំគ្នាចាប់ពីពេលនេះតទៅ។ លោកអភិបាល​បញ្ជាក់​ថា នឹង​ស្វែងរកយុត្តិធម៌ដ៏ត្រឹមត្រូវ តាមលក្ខខ័ណ្ឌទាំងពីរផ្តល់ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទូទាំងខេត្តកំពត៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

កីឡា៣ នាទីutes មុន

ការ​បរាជ័យធ្ងន់ធ្ងរ​​នឹកស្មាន​មិន​ដល់​នៅ​ SEA V League សហព័ន្ធ​បាល់ទះមាន​យុទ្ធសាស្ត្រ​ប្រែប្រួលថ្មី​យ៉ាងណា​ទម្រាំ​ដល់​ស៊ីហ្គេម

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងការងារ នឹងបន្តនាំក្រុមហ៊ុនចុះតាមបណ្តាខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារដល់ពលករទើបមកពីថៃ

សេចក្ដីជូនដំណឹង៤ នាទីutes មុន

សិក្ខាសាលាឈ្វេងយល់អំពីពណ៌ និងគ្រឿងអលង្ការគ្រីស្តាល់នៅណាហ្គាវើលដ៍

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

វៀតណាមបិទអាកាសយានដ្ឋានចំនួនពីរ ខណៈព្យុះទីហ្វុងវីពផា ខិតចូលមកដល់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម