ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះទ័ពអាកាសបង់ក្លាដែសលើសាលារៀន សម្លាប់មនុស្ស ២០ នាក់និងរបួសជាង ១៧០ នាក់
យោងតាមការចេញផ្សាយរបស់ Khaleej Times ប្រទេសបង់ក្លាដែសបានប្រកាសថ្ងៃទី ២២ ខែកក្កដា ជាថ្ងៃកាន់ទុក្ខជាតិ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្តហោះរបស់កងទ័ពអាកាសសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរបួសជាង ១៧០ នាក់នៅទីក្រុង Dhaka។

មុនពេលធ្លាក់ យន្តហោះ F-7 BGI កំពុងហោះហើរហ្វឹកហាត់ដែលធ្លាប់ធ្វើជាប្រចាំ។ យន្តហោះនេះបានធ្លាក់ចូលទៅក្នុងបរិវេណសាលា និងមហាវិទ្យាល័យ Milestone ក្នុងសង្កាត់ Uttara នៃទីក្រុង Dhaka នៅម៉ោងប្រហែល ១ រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ ជាពេលដែលសិស្សានុសិស្សកំពុងរៀនពេញថ្នាក់។
អ្នកស្លាប់រួមមាន សិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកទ័ពអាកាស។ ហេតុការណ៍នេះ បានក្លាយជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ប្រទេសបង់ក្លាដែសមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៨៤មក។
ទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន លោក Muhammad Yunus បានហៅការបាត់បង់នេះថាមិនអាចទទួលយកបាន និងបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។ ជាមួយគ្នាមេដឹកនាំក្នុងតំបន់ រួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ក៏បានសម្តែងការសោកសៅ និងរំលែកទុក្ខផងដែរ។
ក្រុមជួយសង្គ្រោះកំពុងបន្តការគាំទ្រដល់ជនរងគ្រោះ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនេះ៕





អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


