Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ នឹងបន្តនាំក្រុមហ៊ុនចុះតាមបណ្តាខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារដល់ពលករទើបមកពីថៃ

បានផុស

នៅ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២កក្កដានេះថា ថ្នាក់ដឹកនាំក្រសួងនឹងបន្តនាំក្រុមហ៊ុនរោងចក្រសហគ្រាសនានាចុះទៅតាមបណ្តាស្រុកចំនួន៣៨ នៃខេត្តចំនួន១១ បន្ថែមទៀតដើម្បីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់ពលករដែលត្រឡប់មកពីប្រទេសថៃបន្ទាប់ពីបានចុះតាមស្រុកចំនួន១២ នៃខេត្តចំនួន៥រួចហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស៊ុនមេសាបានបន្តថា «យើងនឹងបន្តចុះទៅតាមបណ្តាខេត្តជាបន្តបន្ទាប់រហូតដើម្បីផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់ពលករវិលត្រឡប់មកពីប្រទេសថៃ ខណៈគិតត្រឹមថ្ងៃទី៩កក្តដា មានពលករចំនួន​ ១,៣ម៉ឺននាក់ហើយទទួលបានការងារធ្វើ»។

លោកបានបន្តទៀតថា ក្នុងការទទួលពលករវិលត្រឡប់មកពីប្រទេសថៃវិញក្រសួងការងារ បានអនុវត្តយន្តការចំនួន៣ គឺ ទី១.ការផ្តល់ឱកាសការងារជូនដល់ពួកគាត់នៅតាមបន្ទាត់ខ្សែព្រំដែនផ្ទាល់តែម្តង និងផ្តល់ព័ត៌មានពីតម្រូវការកម្លាំងពលកម្ម(ឧស្សាហកម្មច្រើនជាងគេបំផុត) ។ប្រសិនបើពលករខ្មែរមិនទាន់ទទួលបានឱកាសការងារនៅព្រំដែនទេ ដោយពួកគាត់ប្រញាប់ប្រញាល់ទៅជួបជុំបងប្អូនវិញនៅស្រុកកំណើតរបស់ខ្លួន ក្រសួង មានយន្តការស្វែងរកការងារបន្ថែមជូនដល់ពួកគាត់ ដោយនាំយករោងចក្រសហគ្រាសទៅដល់មូលដ្ឋានតែម្ដង។ ទី២ព័ត៌មានស្តីពីការបណ្តុះបណ្តាលជំនាញនិងទី៣ ព័ត៌មានស្តីពីអត្ថប្រយោជន៍ប.ស.ស។

បើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការចុះជួបផ្ទាល់នៅតាមមូលដ្ឋានជាមួយពលករខ្មែរត្រឡប់មកពីថៃនេះ គឺអនុវត្តទៅតាមការចង្អុលណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះតាមស្រុកភូមិបន្ថែមទៀត ដើម្បីសាកសួរព័ត៌មានពលករដែលទើប​វិលត្រឡប់ទៅស្រុកកំណើត តើគាត់ចង់រៀនជំនាញបន្ថែម ឬចង់ស្វែងរកការងារធ្វើ ដើម្បីធានាថា​ ពលករខ្មែរមិនមានបញ្ហា ក្រោយវិលត្រឡប់មកពីថៃ។

គួរបញ្ជាក់ថា ដំណាក់ទី១ថ្នាក់ដឹកនាំក្រសួងបាននាំក្រុមហ៊ុនរោងចក្រសហគ្រាសនានាចុះតាមស្រុកចំនួន១២នៃខេត្តចំនួន៥រួមមានខេត្តកំពង់ចាម បន្ទាយមានជ័យ សៀមរាប ព្រៃវែង និងបាត់ដំបង ដែលមានពលករ​វិលត្រឡប់មកពីប្រទេសថៃច្រើន។ ដំណាក់កាលបន្ទាប់ចុះតាមស្រុកចំនួន៣៨នៃខេត្តចំនួន១១រួមមានខេត្តកំពងចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ពោធិ៍សាត់ កំពត សៀមរាប កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៥ វិនាទី មុន

ការ​បរាជ័យធ្ងន់ធ្ងរ​​នឹកស្មាន​មិន​ដល់​នៅ​ SEA V League សហព័ន្ធ​បាល់ទះមាន​យុទ្ធសាស្ត្រ​ប្រែប្រួលថ្មី​យ៉ាងណា​ទម្រាំ​ដល់​ស៊ីហ្គេម

ព័ត៌មានជាតិ២២ វិនាទី មុន

ក្រសួងការងារ នឹងបន្តនាំក្រុមហ៊ុនចុះតាមបណ្តាខេត្តចំនួន១១បន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារដល់ពលករទើបមកពីថៃ

សេចក្ដីជូនដំណឹង៣៣ វិនាទី មុន

សិក្ខាសាលាឈ្វេងយល់អំពីពណ៌ និងគ្រឿងអលង្ការគ្រីស្តាល់នៅណាហ្គាវើលដ៍

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

វៀតណាមបិទអាកាសយានដ្ឋានចំនួនពីរ ខណៈព្យុះទីហ្វុងវីពផា ខិតចូលមកដល់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

អ្នកធ្លាប់ស្រលាញ់ Labubu សម្រុកប្រមូល​ ដុតចោល ព្រោះជឿថា ជាតុក្កតាបិសាច

ព័ត៌មានជាតិ១៥ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម