Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមបិទអាកាសយានដ្ឋានចំនួនពីរ ខណៈព្យុះទីហ្វុងវីពផា ខិតចូលមកដល់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express ប្រទេសវៀតណាមបានបិទជាបណ្តោះអាសន្នអាកាសយានដ្ឋានភាគខាងជើងចំនួនពីរគឺអាកាសយានដ្ឋាន Van Don នៅខេត្ត Quang Ninh និងអាកាសយានដ្ឋាន Cat Bi នៅខេត្ត Hai Phong ចាប់ពីថ្ងៃទី​២១ ខែកក្កដាដល់ពេលថ្ងៃត្រង់ថ្ងៃទី ២២ខែកក្កដា ដោយសារព្យុះទីហ្វុង វីពផា(Wipha) ផ្លាស់ទីឆ្ពោះទៅឆ្នេរសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អាកាសធាតុអាក្រក់នៅអាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ។​ (រូបភាព៖ VNA)

ការសម្រេចចិត្តនេះធ្វើឡើងដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) មានគោលបំណងធានាសុវត្ថិភាព ខណៈដែលព្យុះនេះជាលើកទី៣ ដែលបានបោកបក់មកសមុទ្រខាងកើតក្នុងឆ្នាំនេះ ដែលនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

អាកាសយានដ្ឋានផ្សេងទៀត រួមទាំងអាកាសយានដ្ឋាន Noi Bai នៅទីក្រុងហាណូយ និងអាកាសយានដ្ឋាន Tho Xuan នៅខេត្ត Thanh Hoa ក៏មានការប្រុងប្រយ័ត្នផងដែរ ហើយអាចកែសម្រួលកាលវិភាគហោះហើររបស់ពួកគេ អាស្រ័យលើការវិវត្តអាកាសធាតុ ខណៈដែលអាជ្ញាធរបានព្រមានថាទឹកជំនន់អាចរំខានដល់ប្រតិបត្តិការព្រលានយន្តហោះ។

ព្យុះវីពផា ត្រូវបានព្យាករណ៍ថានឹងបក់ទៅលើភាគខាងត្បូងខេត្ត Hai Phong និងភាគខាងជើងខេត្ត Thanh Hoa ចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៣ រសៀលថ្ងៃទី ២២ ខែកក្កដានេះ ខណៈទីក្រុងហាណូយនិងខេត្តជាប់សមុទ្រកំពុងទប់ទល់នឹងខ្យល់ខ្លាំងដល់កម្រិតទី ៨ និងអាចកើតមានទឹកជំនន់ភ្លាមៗ។

ប្រជាជន​ចល័ត​ទូក​ពី​ឆ្នេរ​មុន​ព្យុះ​ទីហ្វុង Wipha ក្នុង​ខេត្ត Thanh Hoa ។ (រូបភាព៖ VNA)

ដើម្បីជាការបង្ការរដ្ឋាភិបាលវៀតណាមបានប្រកាសឲ្យ ក្រសួងឬស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈជូនដំណឹងដល់ប្រជាជនទូទាំងប្រទេសមុនពេលព្យុះវីពផាបក់មកដល់។

គួរបញ្ជាក់ថាមិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដូចជា ប្រទេសចិន ថៃ និង ប្រទេសមួយចំនួនកំពុងប្រឈមនឹងការវាយប្រហារពីព្យុះវីពផា និងថែមទាំងមានមនុស្ស២នាក់បានស្លាប់នៅក្នុងប្រទេសថៃដោយសារតែឥទ្ធិពលព្យុះនេះ៕

(រូបភាព៖ VNA)
(រូបភាព៖ VOW)
ទូកនេសាទចូលចតទុកការពារព្យុះនៅកំពង់ផែ Cai Rong ក្នុងតំបន់ពិសេស Van Don ខេត្ត Quang Ninh។ (រូបភាព៖ VNA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម