Connect with us

ព័ត៌មានជាតិ

កូរ៉េ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង វិនិយោគ​ដ៏​ធំ​របស់​អាស៊ាន

បានផុស

នៅ

កូរ៉េ​នៅតែ​ជា​ដៃគូ​វិនិយោគ​និង​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​អាស៊ាន ។ នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ​កូរ៉េ​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី ៤ របស់​អាស៊ាន​នៅលើ​ពិភពលោក ,​ហើយ​ជា​ប្រភព​វិនិយោគ​ធំជាងគេ​ទី ៥ សម្រាប់​អាស៊ាន ។​ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​កូរ៉េ​ឡើងដល់ ១៥៤.២ ប៊ី​លាន​ដុល្លារ​អា​មេ​រិក​នៅ​ឆ្នាំ ២០២០ ។

លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី ២២ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​តាម រយៈ​ប្រព័ន្ធ​វីដេអូ​នៅ​រសៀល​ថ្ងៃទី ២៦ ខែតុលា​២០២១ នេះ ។ ក្នុង​កិច្ចប្រជុំ​នេះ​ជារួម​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កូរ៉េ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​និង​កិច្ច​សហប្រតិបត្តិ ការ​ទាំងសងខាង​ថ្វី​ត្បិត​មាន​ឥទ្ធិពល​ពីរ​កូ​វី​១៩​ក្តី ។

ប្រទេស​ទាំងពីរ​នឹង​ខិតខំ​ជំរុញ​ធ្វើ​យ៉ាង​ណា​ជំរុញ​សេដ្ឋកិច្ច​ក៏ដូចជា​ការ​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម​នេះ​ឲ្យ​មានការ​រីក​លូតលាស់​ប​ន្ថែ​ម​ទៀត​ ជាពិសេស​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​នេះ​។ ទន្ទឹម​នឹង​នេះ​ក៏​ជំរុញ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទីផ្សារ​សេរី​រវាង​ប្រទេស​អាស៊ាន​និង​កូរ៉េ​ផង​ដែរ​។​ ដូចជា​នៅ​ព្រឹក​មិញ​នេះ ​កម្ពុជា​និង​កូរ៉េ​ក៏បាន​ចុះហត្ថលេខា​ទ្វេភាគី​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​,​ដូច​គ្នា​នេះ​កូរ៉េ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ហ្វីលីពីន​ផង​ដែរ។ លើសពីនេះ​ទៀត​ប្រទេស​អាស៊ាន​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​ផ្ដល់នូវ​វ៉ាក់សាំង​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​។ ហើយ កូរ៉េ​នៅតែ​បន្ត​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន​,​ការធ្វើ​សមា​រណកម្ម​អាស៊ាន​,​ពិសេស​ការ​តភ្ជាប់​អាស៊ាន​រួមទាំង​ការកាត់បន្ថយ​គម្លាត​នៅ ក្នុង​អាស៊ាន​ដែល​ហៅថា​ការ​អនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើស​ពី​នេះ​ទៀត​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ ​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​យន្តការ​ថ្មី​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​រវាង​សងខាង​ហើយ​កូរ៉េ​ក៏​នៅតែ​បន្ត​គាំទ្រ​តួនាទី​ស្នូល​របស់​អាស៊ាន​នឹង​ការ​ឯកភាព​របស់​អាស៊ាន​នៅក្នុង​យន្តការ​តំបន់​ដែល​ជា​យន្តការ​បង្កើត​ដោយ​អាស៊ាន។ កូរ៉េ​ក៏បាន​បញ្ជាក់​ផង​ដែរ​អំពី​ការជំរុញ​ក្នុងការ​ធ្វើ​សេដ្ឋកិច្ច​ឌីជីថល និង សេដ្ឋកិច្ច​បៃតង។

ក្នុង​កិច្ចប្រជុំ​នេះ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​កូរ៉េ​បាន​អនុម័ត​ទៅលើ​ឯកសារ​មួយ​ខ​ចំនួន​រួមមាន​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណៈរដ្ឋ​កូរ៉េ​លើក​ទី ២២ ស្ដីពី​ការ ជំរុញ​កិច្ចសហប្រតិបត្តិការ អាស៊ាន​កូរ៉េ​និង​បាន​អនុម័ត​ទៅលើ​របាយ​ការណ៍​វឌ្ឍនភាព​មួយ​ចំនួន​រួមមាន​ទី​១.​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន សាធារណរដ្ឋ​កូរ៉េ​ដើម្បី​អនុវត្ត​សេចក្តីប្រកាស​រួម​ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​សន្តិភាព​វិបុលភាព​ឆ្នាំ​២០២១-២០២៥​។​របាយការណ៍​វឌ្ឍនភាព​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង ពាណិជ្ជ កម្ម សេរី អា ស៊ាន​សាធារណរដ្ឋ​កូរ៉េ និង របាយការណ៍​វឌ្ឍនភាព​ស្ដីពី​គម្រោង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន​សាធារណរដ្ឋ​កូរ៉េ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២០ វិនាទី មុន

លោក Ancelotti ត្រៀមកូនសោសម្ងាត់ម្នាក់រួចរាល់ ចាំបិទ Lamine Yamal សប្តាហ៍នេះ

សេដ្ឋកិច្ច៣ នាទីutes មុន

ក្រុមហ៊ុនថៃ ទទួលទិញដំឡូងមី ៣០ ម៉ឺនតោន ពីកម្ពុជា ក្នុងមួយឆ្នាំ

ជីវិតកម្សាន្ដ៥ នាទីutes មុន

កវីនិពន្ធ ងិន ម៉ានីយ៉ា ខកចិត្តនឹងអ្នកយកស្នាដៃខ្លួនទៅច្រៀងតែមិនដាក់ឈ្មោះអ្នកនិពន្ធ

ឆេះរោងចក្រ
សន្តិសុខសង្គម៧ នាទីutes មុន

Update៖ ករណីឆេះរោងចក្រផលិតចានជ័រនៅឃុំក្រាំងធ្នង់ ស្រុកបាទី នគរបាលប្រើប្រាស់ទឹក​៦០​ឡានដើម្បីអន្តរាគមន៍

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន ខកចិត្តរឿងមន្ទីរបរិស្ថានពោធិ៍សាត់មិនអនុវត្តច្បាប់លើអ្នកទន្រ្ទានដីខុសច្បាប់ បែជាឱ្យចុះកិច្ចសន្យាហើយដោះលែង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី ប្រញាប់​ប្រញាល់​​ទៅ​អ៊ុយក្រែន​វិញ​​ទាំង​ដែល​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាង​ត្បូង​មិន​ទាន់​ចប់

Sokha Hotels

ព័ត៌មានពេញនិយម