Connect with us

ព័ត៌មានជាតិ

រថយន្ត​សណ្ដោង​កុងតឺន័រ​២​គ្រឿង​ បុក​គ្នា នៅ​ក្បាលស្ពាន​អូរ​ក្រាំង​អំបិល​ បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍​

បានផុស

នៅ

រថយន្ត​ដឹកទំនិញ​ប្រភេទ​សណ្ដោង​កុងតឺន័រ​២​គ្រឿង​ បាន​បុក​គ្នា​នៅ​ក្បាលស្ពាន​អូរ​ក្រាំង​អំបិល ​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ទាំង​ព្រឹក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ (38-39) ចំណុច​ក្បាលស្ពាន​អូរ​ក្រាំង​អំបិល ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។​

​បន្ទាប់​ពី​គ្រោះថ្នាក់​​រថយន្ត​កុងតឺន័រ​ទាំង​២​គ្រឿង​បុក​គ្នា​ បង្ក​ឲ្យ​​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ​ក៏​មាន​ការ​ចូល​រួម​សហកា​រ​សង្គ្រោះ​ជនរងគ្រោះ និង​សម្រួល​ចរាចរណ៍​ពី​សំណាក់​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​ ជាមួយ​នគរបាល​ចរាចរណ៍​ផង​ដែរ។​

​នគរបាល ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង ម៉ាក​ហ៊ីយ៉ិនដាយ ពណ៌​ស លាយ​ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4818 សណ្ដោង​ស៊ី​មី​រ៉ឺម៉ក ពាក់​ស្លាកលេខ ព្រះ​សីហនុ 4A-0845។ អ្នកបើកបរ​ឈ្មោះ សុខ ប៉ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រង​របួស​ធ្ងន់ រស់នៅ​ភូមិ​មនោ​រម្យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បើក​ពី​លិចទៅ​កើត​ បាន​បុក​រថយន្ត​មួយ​គ្រឿង ម៉ាក STERLING ពណ៌​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 3C-3302 សណ្ដោង​ស៊ី​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-2470។ អ្នកបើកបរ ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​ចុះ​គេចខ្លួនបាត់ ​ខណៈ​ពេក​កំពុង​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា។​

​ក្រោយ​មានការ​សម្រួល​ចរាចរណ៍​ជូន​អ្នកដំណើរ និង​ជំនាញ​ធ្វើការ​វាស់វែង​រួចរាល់ ​វត្ថុតាង​ទាំង​២​គ្រឿង ​ត្រូវបាន​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​កំពង់ស្ពឺ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី៕

អត្ថបទ ៖ ​ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម