Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាននៅវត្តលង្ការកុសុមារ៉ាម​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ចូលរួម​អង្គ​កឋិនទាន​នៅវត្ត​លង្កា​ព្រះ​កុ​សុមា​រាម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ថ្ងៃ​សុក្រ ១​កើត ខែ​ក​ក្តិ​ក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ឧទ្ទិស​កុសល្យ​បុណ្យ​ដល់​បុព្វបុរស​ដែល​លះបង់​ជីវិត​ការពារ​ប្រទេសជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​កឋិនទាន​សាមគ្គី បាន​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុង​ពុទ្ធ​សីមា ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​នានា ទុកជា​គរុភណ្ឌ​ក្នុង​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ។ ការរៀបចំ​ផ្តួចផ្តើម​អង្គ​កឋិនទាន​នេះ ក៏បាន​ឧទ្ទិស​ជូន​នូវ​បុណ្យ​កុសល​ទាំងឡាយ ដែល​កើត​ពី​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​កឋិនទាន​សាមគ្គី​នេះ ជូន​ចំពោះ​ជីដូន​ជីតា ញាតិ​កា​ទាំង​ប្រាំពី​សណ្តាន​ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ ព្រមទាំង​បាន​ជូន​នូវ​បុណ្យ​កុសល​ចំពោះ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជា​អ្នក​ផ្តើមបុណ្យ សូម​បាន​សុខ ចំ​រ៉ុង​ចំរើន​ជា​រៀងរហូត​ទៅ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម