Connect with us

ព័ត៌មានជាតិ

លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​​រយៈពេល ២៥ថ្ងៃ​

បានផុស

នៅ

តាមរបាយការណ៍ពីឃុំ-សង្កាត់ ចំនួន​ ១.៣៣៥ លទ្ធផលបណ្ដោះអាសន្ន នៅថ្ងៃទី២៥ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេស មាន​ប្រជាពលរដ្ឋ​ បានអញ្ជើញ មកចុះឈ្មោះ​ថ្មី​ចំនួន ​៩.០១៩​នាក់។

ក្នុងនោះ អ្នកដែល​ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៣៦៥នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ​មានចំនួន​ ៤.២៧៤នាក់ ហើយអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៨៤៣ នាក់។

សរុបរយៈពេល​ ២៥ថ្ងៃ ​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ មានប្រជាពលរដ្ឋ​បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី​ចំនួន​២៨០.៦៥៥ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន​១៣៦.៣៦០ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១០០.២៨៦ នាក់ ហើយអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៨៣.៨៧៨ នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ​គ.ជ.ប បាន​អំពាវ​នាវ​​ឲ្យ​ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត​ ដើម្បី​ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។

ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។ ចុះឈ្មោះបោះឆ្នោត ចំពោះ​អ្នកដែលទើបគ្រប់អាយុ​១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម