Connect with us

ព័ត៌មានជាតិ

ដំបូង​​បន្លំ​លួច​ទូរសព្ទ សួរ​ចុះ​សួរ​ឡើង​លេច​ធ្លាយ​សំណុំ​រឿង​ជាច្រើនករណី​ទៀត

បានផុស

នៅ

សៀមរាប៖ ដោយមានសេចក្តីរាយការណ៍ពីសំណាក់ពលរដ្ឋ កម្លាំងនគរបាលខេត្តសៀមរាប បាន​ធ្វើការចាប់ខ្លួន​ជន​សង្ស័យម្នាក់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណី។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួល​សេចក្តី​រាយការណ៍​ពី​ស្ត្រីម្នាក់ កាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២០​ បានឃើញបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ដែលធ្លាប់ចូល​កន្លែងខ្លួនធ្វើការ នៅចំណុចហាងពន្លឺអង្គរ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង​-ខេត្តសៀមរាប​ កាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០​កន្លងទៅ​ ដែល​បានបន្លំលួចយកទូរសព្ទ័ខ្លួន។ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប​ និងកម្លាំងត្រៀមអន្តរាគមន៍ ដឹកនាំដោយ​លោក វរសេនីយ៍ទោ​ ដា​ ចំរើន​ អធិការនៃអធិការដ្ឋាននគរបាល​ក្រុងសៀមរាប​ បានចុះដល់កន្លែងដែលស្រ្តីរូបនោះបានរាយការណ៍ នឹងបាននាំបុរសសង្ស័យខាងលើមកធ្វើការសាកសួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ ដឹកនាំដោយលោក វរសេនីយ៍ទោ​ នួន​ ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល ធ្វើការសាកសួរ និងស្រាវជ្រាវ ទើបដឹងថា​ ជនសង្ស័យរូបនេះមានឈ្មោះ វ៉ាង វន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិនគរភាស​ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប​ មានជាប់ពាក់ព័ន្ធនឹងករណីអំពើលួច (ទូរសព្ទដៃ និងប្រាក់) និងអំពើលួច (ម៉ូតូ) ព្រមទាំងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០/២០១៦ ចុះថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០១៦ ចេញដោយលោក កូយ សៅ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តសៀមរាប ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីថ្ងៃទី២៣ ខែធ្នូ ២០១៤ នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ផងដែរ។

សមត្ថកិច្ចបន្ថែមថា វត្ថុតាងដកហូតបាន​ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គឺមានស្នាមដាប់និងឈូសលេខតួ និងលេខម៉ាស៊ីន​ អស់ នៅលេខពីរខ្ទង់ខាងចុង នៅសល់ត្រឹមលេខលេខ ៥១៦៥៣។ ជាម៉ូតូដែលជនសង្ស័យ​ បានធ្វើសកម្មភាពលួច កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅ​ នៅចំណុចខាងជើងស្ពានអង្គរ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ។

នៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០ នេះកម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ​ និងវត្ថុតាងរួច កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់​៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ វិនាទី មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

កីឡា៣៩ វិនាទី មុន

សហព័ន្ធបាល់ទាត់កម្ពុជាបង្ហាញផែនការធំគួរឲ្យចាប់អារម្មណ៍ឆ្ពោះទៅឆ្នាំ២០៣៨

ព័ត៌មានជាតិ២០ នាទី មុន

ដីក្នុង​​ភូមិសាស្រ្ត​ក្រុងបាត់ដំបង និងស្រុកសង្កែ ត្រៀម​​បម្រុងអភិវឌ្ឍន៍ជា​អាកាសយានដ្ឋាន​បាត់ដំបង​ថ្នាក់ ៤C

ជីវិតកម្សាន្ដ២៦ នាទី មុន

Travis Kelce ​មិន​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​ស្នេហា​ដ៏​មាន​បំផុត​ទាំង ៥ ​របស់​ Taylor Swift ទេ ?

ជីវិតកម្សាន្ដ២៦ នាទី មុន

ខេមរៈ សិរីមន្ត ខកចិត្តបុគ្គលម្នាក់រិះគន់បទ«អូនរាំអែន» ខណៈថៃគាំទ្រពេញប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម