ក្រុមហ៊ុនសាជីវកម្មថៃ នឹងមកស្វែងយល់ពីឱកាសវិនិយោគលើវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុនសាជីវកម្មថៃ នឹងមកស្វែងយល់ពីឱកាសវិនិយោគលើវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) របស់​ប្រទេស​ថៃ​បាន​សន្យាថា នឹង​ដឹកនាំ​សហការី​ធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាព ក៏ដូចជាការធ្វើវិនិយោគលើវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅប្រទេសកម្ពុជា ហើយ​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នេះ ក៏​ដោយសារតែ​កម្ពុ​ជាមាន​ច្បាប់​វិនិយោគ​ថ្មី ដែលមាន​បត់បែន តម្លាភាព និង​ផ្តល់​ការលើកទឹកចិត្ត​ខ្ពស់​ជូន​វិនិយោគិន​បរទេស នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព័ត៌មាន​ខាងលើនេះ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​បន្ទាប់ពី​លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ អមដំណើរ​ដោយ​លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម បាន​ចូលរួម​កម្មវិធី​ពិសា​អាហារ​ពេល​ល្ងាច ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម Bangchak Corporation (BCP) ដឹកនាំ​ដោយ​លោក Ittikhun Sihsobhon អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ធុរកិច្ច​ប្រេង និង​ទីផ្សារ ដើម្បី​ពិភាក្សា​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​នៅក្នុង​ឱកាស​នោះ លោក​ឯកអគ្គរាជទូត បាន​ជម្រាបជូន​ប្រតិភូ​ក្រុមហ៊ុន Bangchak Corporation (BCP) អំពី​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច (​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​) យុទ្ធសាស្ត្រ​ថៃ​បូក​១ និង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែលមាន​បត់បែន តម្លាភាព និង​ផ្តល់​ការលើកទឹកចិត្ត​ខ្ពស់​ជូន​វិនិយោគិន​បរទេស ដែលមាន​បំណង​ពង្រីក​ធុរកិច្ច​ទៅ​កម្ពុជា ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ភាពអនុគ្រោះ​ពន្ធ ផ្តល់​ដោយ​ប្រទេស​ជា​ដៃគូ​របស់​កម្ពុជា​។​

​ជាការ​ឆ្លើយតប លោក Ittikhun Sihsobhon និង​សហការី បាន​ថ្លែងអំណរគុណ​លោក​ឯកអគ្គរាជទូត ដែល​បាន​ចែករំលែក​ព័ត៌មាន​សំខាន់ៗ ស្តីពី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ហើយ​លោក​បាន​សន្យាថា នឹង​ដឹកនាំ​សហការី ធ្វើ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ ដើម្បី​ស្វែងយល់​បន្ថែម​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ១៤ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services