Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលចាប់ផ្តើមបញ្ចូលការប្រើប្រព័ន្ធព័ត៌មានឌីជីថលលើវិស័យកសិកម្ម​

បានផុស

នៅ

រដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​បញ្ចូល​ការប្រើ​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​លើ​វិស័យ​កសិកម្ម ដើម្បី​ឆ្លើយតប​ទៅតាម​ការ​រីកចម្រើន​ប​ច្ចេ​កន​វិទ្យា​របស់​ពិភពលោក​។​

ការប្រើ​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​លើ​វិស័យ​កសិកម្ម​ត្រូវបាន​យកមក​ពិភាក្សា​នៅ​ថ្ងៃទី​១០ ខែ​វិច្ចិកា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ហ្ស៊ូ​ម ដើម្បី​ពិនិត្យ និងពិភាក្សា​លើ​ការងារ​រៀបចំ​សេចក្តីព្រាង​ក្របខណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដែល​ដឹកនាំ​ដោយ​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ការរៀបចំ​សេចក្ដីព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២១-២០៣៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ លោកអគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ស្តីពី​ការសិក្សា​អំពី​ស្ថានភាព​រដ្ឋាភិបាល​ឌីជីថល​កម្ពុជារបស់​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថលបាន​ឲ្យ​ដឹងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ ត្រូវមាន​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល៣ជាសំខាន់​ក្នុងនេះ​រួមមាន​៖

១. ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ធនធានមនុស្ស ក្នុងការ​គ្រប់គ្រង​មន្ត្រីរាជការ បច្ចុប្បន្ននេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាននឹងកំពុង​ដំណើរកា​រ​រួចហើយ។​

២. កម្មវិធី​ទូរស័ព្ទដៃ​សម្រាប់​ទីផ្សារ​កសិកម្ម​កម្ពុជា សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម បច្ចុប្បន្ន​ក្រសួង​បាននឹងកំពុង​ដាក់​ឲ្យ​ដំណើរការ​តាម​ប្រព័ន្ធ App ដែលមាន​ឈ្មោះថា​CamAgriMarket និងAngkor Salad ។​

៣. ប្រព័ន្ធ​ត្រួតពិនិត្យ​និង​រក្សាទុក​ទិន្នន័យ​កសិកម្មសម្រាប់​គ្រប់គ្រង​ព័ត៌មាន​ផលិតផល​កសិកម្ម និង​ការ​សម្របសម្រួល​តម្លៃ បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​កែលម្អ ។​

ទន្ទឹមនឹងនេះ នៅក្នុង​សេចក្តីព្រាង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា២០២០-២០៣៥ដែល​បាន​គូសបញ្ជាក់​បន្ថែម​នៅក្នុង​សកម្មភាព​អាទិ​ភាពជា​យុទ្ធសាស្ត្រ​ក្នុង​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​រដ្ឋាភិបាល​និង​សាធារណៈ ក្នុង​វិស័យ​កសិកម្ម ដែល​ក្នុងនេះ​រួមមាន​៖

១. រៀបចំ​ថ្នាល​ទិន្នន័យ​រូបភាព​ពី​ផ្កាយរណប ដូន​(Drone) និង​ឧបករណ៍​ផ្សេងៗដើម្បី​ចែករំលែក​ទិន្នន័យ​ជូន ក្រសួង​ស្ថាប័ន សម្រាប់​ទាញយកវិភាគនិង​ធ្វើ​ចំណាត់ថ្នាក់​ទិន្នន័យ លើ​វិស័យ​កសិកម្ម បរិស្ថាន ការ​ប្រើប្រាស់​ដីធ្លីសំដៅ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​រៀបចំ​គោលនយោបាយ និង​អនុវត្ត​សកម្មភាព​ការងារ​។​

២. រៀបចំ​និង​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​កសិកម្មដូចជា​វិធីសាស្ត្រ​ផ្សព្វផ្សាយ​កសិកម្ម បច្ចេកទេស​ផលិតកម្ម កសិកម្ម ស្ថានភាព​ដំណាំអាកាសធាតុ ទីផ្សារ និង​ព័ត៌មាន​ចាំបាច់​ផ្សេងទៀតសំដៅ​រួមចំណែក​ជួយ​បង្កើន​ទិន្នផល កសិកម្ម​ប្រកបដោយ​គុណភាព​និង​សុវត្ថិភាពក៏ដូចជា​ជួយ​សម្រួល​ដល់​ការវិនិយោគ ការស្វែងរក​ទីផ្សារ និងការនាំចេញ​ផលិតផល​កសិកម្ម​។​

គួរ​បញ្ជាក់ថា ក្រៅពី​អ្វី​ដែលជា​សកម្មភាព​យុទ្ធសាស្ត្រ​ដូច​បានបញ្ជាក់​នៅក្នុង​សេចក្តីព្រាង​គោលនយោបាយ​ខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទក៏មាន​ផែនការ​សកម្មភាព​ឌីជីថល​ជាច្រើន​ទៀត​ដែល​បាន​កំពុង​យកចិត្តទុកដាក់​ក្នុងការឆ្លើយតប​ទៅនឹង​ការអនុវត្ត​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ និង​ផែនការមេ​ក្នុង​ការធ្វើ​ទំនើបកម្ម​កសិកម្ម ២០២១-២០៣០៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុង​អុកឡុកខ្លាំង

ព័ត៌មានជាតិ២ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

នៅថៃ ក្តៅខ្លាំង ដល់ថ្នាក់ផ្លូវដែក ក៏សឹងតែរលាយដែរ

ព័ត៌មានជាតិ១ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម