Connect with us

ព័ត៌មានជាតិ

ត្រីគល់រាំង ទម្ងន់ជិត១០០គីឡូក្រាម បានលែងទៅក្នុងទន្លេមេគង្គ ក្រោយប្រជានេសាទចាប់បាន

បានផុស

នៅ

ត្រីគល់រាំងមួយក្បាលទម្ងន់ប្រមាណ ៧០គីឡូក្រាម ត្រូវបានប្រជានេសាទរស់នៅក្នុងឃុំរកា​ខ្នុរ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ចាប់បានតែត្រូវសប្បុរសជនម្នាក់ទិញ ហើយបានលែងចូលក្នុង​ទន្លេមេគង្គ កាលពីពេលថ្មីៗនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ឹង សុខ​លាត ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​រកា​ខ្នុរ បាន​ទិញ នឹង​លែង​ត្រី​គល់រាំង​១​ក្បាល​នេះ ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។​ នេះ​បើតាម​ទំព័រ​ហ្វេ​ស​បុក​ឈ្មោះ Say Touc បង្ហោះ​។

​ត្រី​គល់រាំង ឬ​ហៅ ត្រី​កាហោ ឬ ត្រី​ក្បាល​ឡាន ត្រូវបាន​ចាត់ជា មច្ឆជាតិ​និមិត្តរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​.​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥ ។ នេះ​បើ​យោងតាម​សំណេរ​របស់លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពីពេល​កន្លងមក​។​ ​ត្រី​គល់រាំង មានឈ្មោះ​វិទ្យាសាស្ត្រ “Catlocarpio siamensis” និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong giant barb ។ ជា​ប្រភេទ​ត្រី​ដែលមាន​ទំហំ​ធំជាងគេ​នៅ​កម្ពុជា ដោយ​អាចមាន​ទម្ងន់​ពី ១៥០ ទៅ ៣០០​គីឡូក្រាម និង​មាន​ប្រវែង ២-៣​ម៉ែត្រ ។​

​គល់​រាំងជា​ប្រភេទ​ត្រី​មាន​ស្រកា​ធំៗ គ្របដណ្ដប់​លើ​ផ្ទៃ​ដងខ្លួន​ទាំងមូល លើកលែងតែ​ផ្នែក​ក្បាល និង​ព្រុយ​ប៉ុណ្ណោះ ។ ពណ៌​សម្បុរ​លើ​ដងខ្លួន​ទាំងមូល​មើលឃើញថា មាន​ពីរ​ពណ៌​ដាច់ដោយឡែក​ពីគ្នា ស្រកា​ដែល​នៅលើ​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ពណ៌​ក្រមៅ​ថ្លា។ ដោយឡែក ស្រកា​ស្ថិតនៅក្រោម​ខ្សែ​ឆ្នូត​ចំហៀង​ខ្លួន​មាន​ពណ៌​ប្រាក់ ។

​រូបភាព​ប្រភេទ​ត្រី​នេះ ត្រូវបាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​ជា​រូបចម្លាក់​នៅលើ​ប្រាង្គ​ប្រាសាទអង្គរវត្ត។ គេ​និយម​យក​ស្រកា​ត្រី​គល់រាំង​មក​ធ្វើជា​សី​ទាត់ ក្នុង​ល្បែង​ប្រជាប្រិយ​ខ្មែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៩ នាទីutes មុន

កម្ពុជា និង វៀតណាម អាច​នឹង​ឡើង​វគ្គ​បន្ត​ទាំង​ពីរ បើ កម្ពុជា ឈ្នះ ហើយ មីយ៉ាន់ម៉ា ចាញ់ ថៃ

សន្តិសុខសង្គម២២ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams

សន្តិសុខសង្គម៣១ នាទីutes មុន

រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

Sokha Hotels

ព័ត៌មានពេញនិយម