ព័ត៌មានជាតិ
មួយថ្ងៃដើរជាង ៣០ គីឡូម៉ែត្រ សំលៀងកាំបិតក្លែមធុងបាសរកចំណូលផ្គត់ផ្គង់គ្រួសារ
ជារៀងរាល់ថ្ងៃបុរសវ័យកណ្តាលម្នាក់ ស្លៀកពាក់ប្លែកពីគេអាវដៃវែងក្រៅ និងអាវយឺតខាងក្នុងស្លៀកខោបាត់ជើងធំនិងមានរូបបេះដូងនៅកំប៉េះគូទ និងបង់កកន្សែងចាកចេញពីផ្ទះជួលមួយកន្លែងនៅម្តុំផ្សារព្រៃទាក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងធុងបាសមួយគូនិងឧបករណ៍សំលៀងកាំបិតមានទឹកនិងសាប៊ូអូសតាមដងផ្លូវនានាដើរសំលៀងកាំបិតតាមភូមិ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ឈ្មោះ ធារី មានអាយុ ៤៥ ឆ្នាំមកពីខេត្តស្វាយរៀងបានប្រកបមុខរបសំលៀងកាំបិតនេះរយៈពេល ២០ ឆ្នាំមកហើយ ដោយពីដំបូងមកភ្នំពេញធ្វើការសំណង់ទេ ដោយសាររកលុយមិនសូវបាន ហើយពិបាកបើកលុយធ្វើការក៏បានសម្រេចចិត្តប្តូរមកប្រកបមុខរបររដើរសំលៀងកាំបិតតាមភូមិវិញ។
ពីដំបូងឡើយលោកដើរតាមផ្ទះប្រជាពលរដ្ឋគ្រប់ច្រកល្ហក ដើម្បីសួរអ្នកភូមិដែលត្រូវការសំលៀងកាំបិត។ បន្ទាប់មកទៀតបានថតសំលេងដាក់កូនមេក្រូស្រែកតាមផ្លូវបាន ១ ទៅ ២ ឆ្នាំ បានដូរប្រើកូនធុងបាសស្ពានពីក្រោយ ក៏បានដូរទៅធុងបាសធំទម្ងង់ ៣០ ទៅ ៤០ គីឡូតម្លៃជាង ១០០ ដុល្លារ ដើម្បីឱ្យបានឮជាងមុនឱ្យអ្នកចង់សំលៀងកាំបិតបានដឹងតត្រៀមសំលៀង។
ក្រោយមកទៀតលោកក៏បានប្តូរទិញធុងបាសធំអូសវិញតម្លៃ ៥៥០ ដុល្លារ ដើម្បីទាក់ទាញអ្នកសំលៀងកាំបិតចង់ស្តាប់ចម្រៀងហើយបើគេកម៉្មង់ច្រៀង លោកក៏ច្រៀងដែរតែត្រូវថែមលុយទៅតាមសន្តានចិត្តជ្រះថ្លា ដោយមិនមានការកំណត់នោះទេ។

ក្រៅពីចាក់កំដរសំលៀងកំបិត លោកក៏ជួលសម្រាប់ពិធីជប់លៀងឬខួបកំណើតលក្ខណៈគ្រួសារឬកន្លែងផឹកស៊ីតាមផ្ទះដោយ ១ ម៉ោងតម្លៃ ១៥ ០០០ រៀលនិង ១ ថ្ងៃ ១០ ម៉ឺនរៀល ខណៈពិធីបុណ្យចូលឆ្នាំកន្លងទៅលោករកចំណូលបាន១៥ ម៉ឺនរៀលផងដែរ។
លោក ឈ្មោះ ធារី បានបញ្ជាក់ថា ក្រៅពីដាក់ធុងបាស លោកក៏មានគំនិតធ្វើអ្វីផ្សេងៗដើម្បីទាក់ទាញអ្នកសំលៀងកាំបិតដោយបានកាត់ខោប្លែកពីគេមានជើងធំ និងមានរូបបេះដូងនៅពីក្រោយដូចនាយក្រឹម និងនាយកុយ ធ្វើឱ្យអ្នកភូមិចាប់អារម្មណ៍។ មុខរបរសម្រាប់ចិញ្ចឹមជីវិតនេះពោលក្នុង ១ ថ្ងៃ លោកអាចរកចំណូលបានជាមធ្យមពី ៣ ទៅ ៤ ម៉ឺនរៀល ហើយការប្រកបមុខរបរសំលៀងកាំបិតនេះ លោកមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរនោះទេព្រោះក្នុង ១ ថ្ងៃលោកបានដើរពី ៣០ ទៅ ៤០ គីឡូ ដែលបានជួយលោកមានសុខភាពល្អហូបបាយបានសម្រាន្តលក់ស្រួល ចៀសវាងនូវជំងឺដង្កាត់ផ្សេងៗ។

លោកបានបន្ថែមថា ការដើរសំលៀងកាំបិតបើនៅរដូវប្រាំងរកចំណូលបានច្រើនជាងនៅរដូវវស្សា មានភ្លៀងធ្លាក់តែលោកនៅតែតស៊ូមិនរាថយដែរដើម្បីគ្រួសារ។
នៅពេលសួរថា តើលោមានបំណងចង់ផ្លាស់ប្តូរអាជីពនេះទេ លោកបាននិយាយថា «ជាធម្មតាការប្រកបមុខរបរយូរឆ្នាំដូចជាដើរសំលៀងកំាបិតនេះក៏មានការធុញទ្រាន់ដែរ ហើយក៏ចង់ឈប់សម្រាកដែរតែមិនដឹងរកការងារអីមកជំនួសព្រោះវាជួយផ្គតើផ្គង់គ្រួសារបានល្អប្រសើរដែរ។ អីចឹងចេះតែស៊ូទ្រាំទៅទម្រាំដល់ថ្ងៃណាដែលធ្វើមិនកើតចាំគិតទៀត»។
ទោះបីជាលោកជោគជ័យនឹងការងារប្រចាំថ្ងៃប៉ុន្តែចំពោះជីវិតគូវិញលោកបានបរាជ័យដោយប្រពន្ធមុនលោកបានលះលែងគ្នាដោយបន្សល់ទុកនូវកូន ៣ នាក់ហើយលោកក៏យកប្រពន្ធក្រោយមួយទៀតតែមិនមានកូនទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


